ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការដោះស្រាយផលប៉ះពាល់ដីធ្លី និងសំណង់នៅក្នុងតំបន់ឧទ្យានអង្គរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 58
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការដោះស្រាយផលប៉ះពាល់ដីធ្លី និងសំណង់នៅក្នុងតំបន់ឧទ្យានអង្គរ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការដោះស្រាយផលប៉ះពាល់ដីធ្លី និងសំណង់នៅក្នុងតំបន់ឧទ្យានអង្គរ

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដែលបានកើតមានកន្លងមក ក្នុងពេលអនុវត្តន៍ការងារ ចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមស៊ុ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារតម្រង់ទិស ព្រមទាំងមានការអញ្ជើញចូលរួមដោយរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលការពារបេតិកភណ្ឌ ព្រមទាំងក្រុមការងារបច្ចេកទេស មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈមួយចំនួនទៀតផងដែរ៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី

អត្ថបទទាក់ទង