ខ្មែរប៉ុស្ដិ៍ Close

កម្លាំងចម្រុះបន្តចុះបង្ក្រាបបទល្មើសជលផលនៅក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 92

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៧ និង១៥នាទីព្រឹក ដោយអនុវត្តតាមបទបញ្ជារបស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងចម្រុះសរុប ៣១នាក់ ដែលរួមមាន កម្លាំងនគរបាលមកពីផែននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ៩នាក់ និងការចូលរួមពីមន្ត្រីជំនាញជលផល ១១នាក់ បរិស្ថាន ៤នាក់ នគរបាលប៉ុស្តិ៍ឃុំកំពង់ឃ្លាំងចំនួន ២នាក់ និងប្រជាការពារ ៥នាក់ ដោយប្រើប្រាស់មធ្យោបាយការណូត ៦គ្រឿង។

កម្លាំងចម្រុះបានជួបនឹងបទល្មើសនៃការប្រើប្រាស់ឧបករណ៍លបណរ៉ាវខុសច្បាប់ ហើយបានចំពោះវត្ថុតាងត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែងមួយចំនួន និងមួយចំនួនទៀតប្រគល់ឲ្យទៅជំនាញ ដែលរួមមានដូចខាក្រោម៖

  • ចាប់យកក្បាលបរចំនួន ៥២គ្រឿង
  • របាំងសាច់រ៉ាវប្រវែង ៧,០៥០ម៉ែត្រ
  • ចំរឹងឈើចំនួន ៣,១៧០ដើម
  • ព្រលែងត្រីចម្រុះចំនួន ១២០គីឡូក្រាម

រដ្ឋបាលខេត្ត ក៏បាន ថ្លែងអំណរគុណចំពោះកម្លាំងសមត្ថកិច្ចចម្រុះ បានបំពេញបេសកកម្មយ៉ាងសស្រាក់សស្រាំក្នុងការបង្ក្រាបបទល្មើសតាមសត្ថកិច្ចជំនាញរបស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមស្នើយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពល្មើសច្បាប់ជាបន្ទាន់ ហើយកម្លាំងចម្រុះនឹងបន្តចុះបង្ក្រាបបន្តទៀតតាមភូមិសាស្ត្រនានាបន្តទៀត ដោយមិនទុកអោយបទល្មើសកើតឡើងឡើយ៕

អត្ថបទទាក់ទង