ខ្មែរប៉ុស្ដិ៍ Close

ការបោះជុំរំអបអរសារទទិវាជីវៈចម្រុះអន្តរជា​​តិ២២​ឧស​ភា​ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 37

ពោធិ៍សាត់៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកសហគមន៍មូលដ្ឋាន ក្រសួង បរិស្ថាន បានដឹកនាំក្រុមយុវជននៃក្រសួងបរិស្ថានចុះបោះជុំរំដើម្បីអបអរសារទទិវាជីវៈចម្រុះអន្តរជា​​តិ២២​ឧសភា ក្រោមប្រធានបទការប្រារព្ធខួបទី២៥ឆ្នាំនៃការអនុវត្តសកម្មភាពជីវៈចម្រុះ។ ពិធីនោះក៏មានការចូលរួមពីលោកប្រធានមន្ទីបរិស្ថានខេត្ត តំណាងអង្គកាវ៉ាយអេតព្រមទាំងសិស្សានុសិស្សមួយចំនួនធំក៏បានចូលរួមក្នុងកម្មវិធីនោះដែរ។

លោក ខៀវ បូរិន​ បានពន្យល់ដល់ក្រុមយុវជននិងសិស្សឱ្យយល់ពីសារៈសំខាន់នៃធនធានធម្មជាតិនិងសត្វព្រៃដែលនៅសល់ក្នុងតំបន់អូរសោមនេះ ហើយបានស្នើឱ្យប្អូនៗក្មួយជួយចូលរួមរក្សាការពារវាដូចជាសហគមន៍ដើមក្រវាញជាដើមដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិឱ្យគេមកទស្សនាឲ្យបានច្រើននៅថ្ងៃអនាគតដើម្បីបានជាប្រយោជន៍ដល់ជាតិនិងក្រុមគ្រួសាររបស់ក្មួយដោយការលក់ផ្លែឈើនិងដំណាំដាំដុះផ្សេងៗរបស់ប្រជាពលរដ្ឋដែលនៅទីនេះផងដែរ៕

អត្ថបទទាក់ទង