ខ្មែរប៉ុស្ដិ៍ Close

    រមណីយដ្ឋានច្រកល្អៀង មានទឹកធ្លាក់ ៩ដំណាក់ ដែលជាទីកម្សាន្តដ៏សែនមនោរម្យ សម្រាប់ភ្ញៀវទេសចរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3652
    រមណីយដ្ឋានច្រកល្អៀង មានទឹកធ្លាក់ ៩ដំណាក់ ដែលជាទីកម្សាន្តដ៏សែនមនោរម្យ សម្រាប់ភ្ញៀវទេសចររមណីយដ្ឋានច្រកល្អៀង មានទឹកធ្លាក់ ៩ដំណាក់ ដែលជាទីកម្សាន្តដ៏សែនមនោរម្យ សម្រាប់ភ្ញៀវទេសចរ

    រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងក្នុងខេត្តពោធិ៍សាត់ ដែលជាទីកម្សាន្តដ៏សែនមនោរម្យ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលំហែនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកនោះ មានភ្ញៀវមកលេងកម្សាន្តច្រើនឡើងវិញ ស្របពេលដែលស្ថានភាពកូវីដ-១៩ បានធូរស្រាលបន្តិច។

    លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានទឹកធ្លាក់ចំនួន ៩ដំណាក់ គឺមានដំណាក់កោះភ្ញៀវ ដំណាក់កោះយាយចាំតា ដំណាក់ទឹកឈូ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្តូក ដំណាក់ព្រះ ដំណាក់ជ្រៃក្រឹម ដំណាក់កោះសុបិន និងដំណាក់ទឹកធ្លាក់ ហើយដំណាក់ទី១ ដល់ដំណាក់ទី៩ លាតសន្ធឹងក្នុងចម្ងាយជិត ១គីឡូម៉ែត។

    លោកបានបន្តថា តាមរយៈភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិនេះ បានធ្វើឲ្យកំណើនភ្ញៀវទេសចរ ទៅលេងកម្សាន្តមិនចេះដាច់ ដោយសំរាប់ថ្ងៃចុងសប្តាហ៍មានភ្ញៀវទេសចរចន្លោះពី៥០០ ទៅ ១៧០០នាក់ បន្ទាប់ពីមានការធូរស្រាលនៃជំងឺកូវីដ-១៩។

    លោកបញ្ជាក់ថា ៖ «ឥឡូវភ្ញៀវមកកាន់តែច្រើន តែមុនមានមនុស្សច្រើនជាងនេះ។ យើងបានធ្វើការផ្សព្វផ្សាយឲ្យទូលាយដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តកាន់តែច្រើនឡើង អញ្ចឹងសូមឲ្យភ្ញៀវជាតិ និងអន្តរជាតិចាប់អារម្មណ៍លើតំបន់ទេសចរណ៍ឲ្យបានច្រើនកុះករ ព្រោះតំបន់នេះ យើងក៏បានរៀបចំមិនឲ្យខុស មិនឲ្យប្លែកពីធម្មជាតិនោះទេ អញ្ចឹងតំបន់ខ្លះថាយើងអាចកែច្នៃ ទីតាំងខ្លះយើងមិនអាចកែច្នៃទេ តែកែច្នៃទៅធ្វើឲ្យភ្ញៀវមួយចំនួនមិនមានការចាប់អារម្មណ៍» ។

    សូមបញ្ជាក់ថា ទឹកធ្លាក់ច្រកល្អៀង ស្ថិតនៅចន្លោះភ្នំយ៉ោក ដែលមានទីតាំងនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕

    អត្ថបទទាក់ទង