ខេត្តពោធិ៍សាត់ធ្វើកាចាប់ឃាត់រថយន្តចំនួនប០៦គ្រឿងដែលរត់គេចឈឺពីខេត្តក្រចេះ
យោងតាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការទុបស្កាត់នឹងបង្ការបង្ក្រាបការកាប់បំផ្លាញធនធានធម្មជាតិ លោក ម៉ៅ ធនិន ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តបានចេញបញ្ជាអោយលោកវរសេនីយឯក សូ សុវណ្ណឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោក អ៊ុង រដ្ឋា បានចុះទៅចំណុចអន្លុងត្រគួនឃុំក្រពើពីរស្រុកវាលវែងខេត្តពោធិ៍សាត់ធ្វើកាចាប់ឃាត់រថយន្តម៉ាករ៉េវចំនួនប០៦គ្រឿងដែលរត់គេចពីខេត្តក្រចេះមកលាក់ខ្លួននៅតំបន់នេះ។
សូមបញ្ជាក់ថានៅថ្ងៃដដែលនេះដែរនៅចំណុចខ្សាច់ពូកភូមិវាលវង់ឃុំសំរោងស្រុកក្រវាញដុតបំផ្លាញ០២ហើយនៅចំណុចក្បាលទាហ៊ានថិតនៅភូមិក្បាលទាហ៊ានឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់០១គ្រឿងសរុប០៩គ្រឿងហើយនៅពេលនេះកងកំលាំងអាវុធហត្ថលើផ្ទៃប្រទេសនឹងអាវុធហត្ថខេត្តកំពុងរុករកបន្តរទៀតហើយបើជួបប្រទះគឺកំទិចចោលតែម្ដងដោយមិនអោយមានអ្នកណាម្នាក់មកអត្តរាគមន៍បានឡើយយោងតាមប្រសាសន៏របស់នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មធិការទប់ស្កាត់នឹងបង្កាបង្កាប់បទល្មើសធនធានធម្មជាតិលើផ្ទៃប្រទេសពោធិ៍សាត់ នៅថ្ងៃទី២០ខែកក្កតាឆ្នាំ២០១៩៕