ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសេដ្ឋកិច្ច ដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 44
ក្រសួងសេដ្ឋកិច្ច ដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ក្រសួងសេដ្ឋកិច្ច ដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧»

ក្រសួងសេដ្ឋកិច្ច បានដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ខណៈដែលការរៀបចំយុទ្ធសាស្ត្រនេះ គឺជាចក្ខុវិស័យដ៏ធំមួយសម្រាប់អភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យក្លាយទៅជាឧស្សាហកម្មមួយដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្ដោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោ បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» ថាការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រសម្រាប់វិស័យកាត់ដេរ ផលិតស្បែកជើងនិងកាបូបនៅកម្ពុជា ឬហៅកាត់ខ្លីថា«វិស័យកាត់ដេរ» គឺជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជាផែនទីបង្ហាញផ្លូវ សម្រាប់ភាគីពាក់ព័ន្ធរួមគ្នាជំរុញការអភិវឌ្ឍវិស័យកាត់ដេរ ឱ្យស្របតាមការចង្អុលបង្ហាញជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៅក្នុងចតុកោណទី២ ស្ដីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់ នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ផងដែរ ។

«ក្នុងបរិបទនេះ ក្នុងការដាក់ចេញនូវយុទ្ធសា ស្ត្រអភិវឌ្ឍន៍វិស័យនេះ គឺមានភាពចាំបាច់និងជាការគិតគូរជាកញ្ចប់ ក្នុងក្របខ័ណ្ឌយុទ្ធ សាស្ត្រគោលនយោបាយ ដើម្បីម្ខាង ដោះស្រាយបញ្ហាប្រឈមដែលត្រូវបានលើក ឡើង ឆ្លើយតបទៅនឹងចរន្តនៃការវិវឌ្ឍថ្មីៗ ការកើនឡើងនៃតម្រូវការទីផ្សារនិងតម្រូវការអភិវឌ្ឍក្នុងកម្រិតវិស័យទាំង មូល និងម្ខាងទៀត ចាប់យកកាលានុវត្តភាពនានា សំដៅ លើកកម្ពស់វិស័យនេះឱ្យចូល រួមកាន់តែប្រសើរ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ» ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខា ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការដាក់ចេញ«យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧» គឺសំដៅកំណត់នូវចក្ខុវិស័យរួម គោលបំណង គោលដៅ និងវិធានការជាយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យនេះ ស្របតាមបរិការណ៍កម្ពុជា ដែលស្ថិតក្នុងស្ថានភាពទ្វេទិស មានទាំងបញ្ហាប្រឈម និងកាលានុវត្តភាព ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស នៃនិម្មាបនកម្មតំបន់ និងពិភពលោក ។

ក្នុងឱកាសនោះ លោកឧកញ៉ា គង់ សាន ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុម័តដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធ សាស្ត្រនេះ និងសូមសំដែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដឹកនាំក្រុមការងាររៀបចំយុទ្ធសាស្ត្រនេះឡើង ដោយបានធ្វើការពិគ្រោះយោបល់យ៉ាងល្អិត ល្អន់ជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន ដែលក្នុងនោះក៏មានសមាគមរោងចក្រកាត់ ដេរផងដែរ ។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រនេះ គឺផ្ដោតទៅលើវិធានការធំៗចំនួនប្រាំ ដោយរួមមាន ពាក់ព័ន្ធជាមួយនឹងការបន្តពង្រឹងធនធានមនុស្សនិងបង្កើតជាគន្លងអាជីពសម្រាប់កម្មករនិយោជិត ,ពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌការងារក៏ដូចជាសុខុមាលភាពរបស់កម្មករនិយោជិតដែលការងារនេះគឺជាការងារចម្បងដែលផ្ដោតលើការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យប្រសើរឡើង , ពាក់ព័ន្ធបញ្ហាការវិនិយោគក្នុងស្រុកតិច តម្លៃបន្ថែម ដោយផ្ដោតទៅលើយុទ្ធសាស្ត្រវិធានការជាក់ស្ដែងដើម្បីលើកកម្ពស់ការវិនិយោគក្នុងស្រុក ក៏ដូច ជាការពង្រឹងជំរុញឱ្យមានតម្លៃបន្ថែមខ្ពស់ និង វិធានការយុទ្ធ សាស្ត្រធំចុងក្រោយ គឺជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលកាត់ដេរទៅដល់ទីផ្សារផ្សេងៗទៀត ៕ ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទទាក់ទង