អាជ្ញាធរជាតិអប្សរា បន្តបង្កើនការអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ក្នុងការចូលទស្សនារមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា បានដាក់ចេញនូវវិធានការជាច្រើនចំណុចសម្រាប់ឱ្យមន្ត្រីភ្នាក់ងារបំពេញកិច្ចការនៅតាមប្រាសាទទាំងអស់ត្រូវអនុវត្តជាប្រចាំ ចំពោះកិច្ចកាទប់ស្កាត់ជំងឺកូវីដ-១៩ គឺ ៣កុំ ៣ការពារ។
បច្ចុប្បន្ននេះ នៅតាមរមណីយដ្ឋានអង្គរមានការដាក់ឧបករណ៍ដូចជា ម៉ាស៊ីនវាស់កម្តៅ អាកុល និងកម្មវិធីស្កេន QR Code ដែលជាការយកចិត្តទុកដាក់ និងគិតគូរដល់សុវត្ថិភាពអ្នកទេសចរទាំងឡាយដែលបានចូលមកកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ។
សូមបញ្ជាក់ថា ការអនុវត្តវិធានការណ៍សុខាភិបាលដូចជាការបាញ់អាកុល វាស់កម្តៅ និងស្គែន QR Code៕