ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណៈ បច្ចេកទេសនៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរចំនួន ៣៧៦គ្រួសារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 44
អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណៈ បច្ចេកទេសនៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរចំនួន ៣៧៦គ្រួសារ អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណៈ បច្ចេកទេសនៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរចំនួន ៣៧៦គ្រួសារ

នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២១ ក្រុមការងារបានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាននិងសំណង់ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៣៧៦គ្រួសារ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរចំនួន ៣៦០គ្រួសារមាន ក្រុងសៀមរាប ៨៣គ្រួសារ ស្រុកប្រាសាទបាគង ៧៩គ្រួសារ ស្រុកបន្ទាយស្រី ៨៨គ្រួសារ ស្រុកពួក៤៤គ្រួសារ និងស្រុកអង្គរធំ ៦៦គ្រួសារ។ ចំណែកប្រជាពលរដ្ឋរស់នៅក្រៅឧទ្យានអង្គរចំនួន ១៦គ្រួសារ គឺនៅក្រុងសៀមរាប ០៣គ្រួសារ ស្រុកសូទ្រនិគម ០២គ្រួសារ ស្រុកប្រាសាទបាគង ០១គ្រួសារ និងស្រុកស្វាយលើ ១០គ្រួសារ។

សូមបញ្ជាក់ថា រាល់ការអនុញ្ញាតនិងដាក់ពាក្យសាងសង់ស្នើសុំគឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕