ខ្មែរប៉ុស្ដិ៍ Close

សកម្មភាពមន្រ្តីជំនាញ អាជ្ញាធរជាតិអប្សរាជួសជុលកម្រាលឈើនៅបរិវេណប្រាសាទតាព្រហ្ម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 19
សកម្មភាពមន្រ្តីជំនាញ អាជ្ញាធរជាតិអប្សរាជួសជុលកម្រាលឈើនៅបរិវេណប្រាសាទតាព្រហ្ម សកម្មភាពមន្រ្តីជំនាញ អាជ្ញាធរជាតិអប្សរាជួសជុលកម្រាលឈើនៅបរិវេណប្រាសាទតាព្រហ្ម

ក្រុមថែរក្សាបរិក្ខាទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានធ្វើការងារជួសជុលកម្រាលឈើ ដែលមានសភាពពុកផុយ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នៃប្រាសាទតាព្រហ្ម ដែលជាកន្លែងដ៏ទាក់ទាញ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ទៅផ្តិតយករូបភាព បង្ហាញពីការរស់នៅរវាងដើមឈើ ជាមួយនិងប្រាសាទដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។

សូមបញ្ជាក់ថា ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីថ្វាយព្រះរាជកុសលចំពោះព្រះមាតារបស់ព្រះអង្គ ដែលមានរូបបដិមាស្នងក្នុងរូបភាពជា “ប្រាជ្ញាបារមី”។ ប្រាសាទនេះមានឈ្មោះដើមថា រាជវិហារ ត្រូវបានចាត់ទុកថា ជាវត្តព្រះពុទ្ធសាសនាដ៏ធំនាសម័យនោះ៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ក្រុមថែរក្សាបរិក្ខាទេសចរណ៍