ខ្មែរប៉ុស្ដិ៍ Close

គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកភូមិន្ទថៃជួបសំដែងការគួរសម ជាមួយ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 42
គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកភូមិន្ទថៃជួបសំដែងការគួរសម ជាមួយ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកភូមិន្ទថៃជួបសំដែងការគួរសម ជាមួយ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក

ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចូលរួមទទួលគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងទឹកភូមិន្ទថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមនាវី Naris Pratumsuwan អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ក្នុងឱកាសចូលជួបសំដែងការគួរសម ជាមួយ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។