ធនាគារជាតិច្រានចោលនូវព័ត៌មានដែលថាខ្លួននឹងប្រកាសផ្ដល់ប្រាក់ចំនួន ៣លានរៀលតាមរយៈការចាប់ឆ្នោត
នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១នេះ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងទី១នៃអគ្គនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានចុះផ្សាយក្នុងបណ្តាញសង្គមហ្វេស៊បុកថា «ធនាគារជាតិនៃកម្ពុជា ប្រកាសផ្តល់ជំនួយចំនួន ៣.០០០.០០០ ដែលឥឡូវបានចុះឈ្មោះដើម្បីចាប់ឆ្នោត»។
លោក សូមបញ្ជាក់ទៅសាធារណជនថា៖
នេះជាករណីឆបោកទេ ធនាគារជាតិនៃកម្ពុជា មិនដែលមានកម្មវិធីហ្នឹងទេ សូមបងប្អូនប្រជាពលរដ្ឋមានប្រយ័ត្នប្រយែង កុំមានការចាញ់បោកឲ្យដោះ ព្រោះនេះជាករណីឆបោកទេ ។
លោក គិត សុណ្ណារិទ្ធ បានប្រកាសបញ្ជាក់ចំនួន ៣ចំណុចថា៖
- នេះជាករណីឆបោក
- គណនីហ្វេសប៊ុកនេះ មិនមែនជាគណនីហ្វេសប៊ុករបស់ធនាគារជាតិនៃកម្ពុជានោះទេ
- ធនាគារជាតិ នៃកម្ពុជា អត់មានគណនីហ្វេសប៊ុកឈ្មោះ CambodiaBank ទេ
ដូច្នេះធនាគារជាតិនៃកម្ពុជា សូមប្រកាសថា ព័ត៌មាននេះគឺជា ករណីឆបោកសុទ្ធសាធ ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងសូមកុំជឿ និងកុំផ្ញើលុយ ឬចុះឈ្មោះឲ្យសោះ។