NBC: ប្រព័ន្ធធនាគារកម្ពុជា បន្តរក្សាភាពធន់ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ដោយទ្រព្យសកម្មមានកំណើន ៧.៣%, កំណើនឥណទាន ២.៩% និងកំណើនប្រាក់បញ្ញើ ១៤.៥% នៅឆមាសទី១
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធធនាគារបន្តរក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនទ្រព្យសកម្ម ៧,៣% កំណើនឥណទាន ២,៩% និងកំណើនប្រាក់បញ្ញើ១៤,៥%។
