ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អរគុណដល់លោក មិន រស្មី ម្ចាស់បន្ទប់ជួលដែលបានប្រកាសមិនយកថ្លៃឈ្នួល បន្ទប់ប្រចាំខែចំនួន៥៣បន្ទប់ រួមទាំងថ្លៃទឹក និងថ្លៃភ្លើងផង ដល់បុគ្គលិកកម្មករកម្មការនី ដែលបានផ្អាកការងារក្នុងព្រឹត្តិការណ៍២០កុម្ភៈ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 75
សម្តេចតេជោ ហ៊ុន សែន អរគុណដល់លោក មិន រស្មី  ម្ចាស់បន្ទប់ជួលដែលបានប្រកាសមិនយកថ្លៃឈ្នួល បន្ទប់ប្រចាំខែចំនួន៥៣បន្ទប់ រួមទាំងថ្លៃទឹក និងថ្លៃភ្លើងផង ដល់បុគ្គលិកកម្មករកម្មការនី ដែលបានផ្អាកការងារក្នុងព្រឹត្តិការណ៍២០កុម្ភៈ សម្តេចតេជោ ហ៊ុន សែន អរគុណដល់លោក មិន រស្មី ម្ចាស់បន្ទប់ជួលដែលបានប្រកាសមិនយកថ្លៃឈ្នួល បន្ទប់ប្រចាំខែចំនួន៥៣បន្ទប់ រួមទាំងថ្លៃទឹក និងថ្លៃភ្លើងផង ដល់បុគ្គលិកកម្មករកម្មការនី ដែលបានផ្អាកការងារក្នុងព្រឹត្តិការណ៍២០កុម្ភៈ

សម្តេចតេជោ ហ៊ុន សែន នៅព្រលប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានឆ្លើយតបសារComment ទៅម្ចាស់បន្ទប់ជួលមួយរូបទៀត ឈ្មោះ មិន រស្មី បន្ទាប់ពីម្ចាស់បន្ទប់ជួលរូបនេះបានប្រកាសមិនយកថ្លៃឈ្នួលបន្ទប់ចំនួន៥៣បន្ទប់ ពីបុគ្គលិក កម្មករ កម្មការិនី ដោយសម្តេចតេជោបានឆ្លើយតបថា «ជំនួសមុខឱយកម្មករ កម្មការិនី ខ្ញុំសូមអរគុណចំពោះលោក និងលោកស្រី និងក្រុមគ្រួសារដែលបានផ្តល់ជំនួយដ៍សប្បុរសចំពោះកម្មករ កម្មការិនីរបស់យើងដែលកំពុងប្រឈមជាមួយការលំបាកដោយសារកូវីដ-១៩»។

លោក មិន រស្មី ( Min Raksmey ) ម្ចាស់បន្ទប់ជួលបានបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុករបស់ខ្លួនដោយសរសេរខ្លឹមសារថា « ដើម្បីសម្រួលដល់ការលំបាករបស់បុគ្គលិក ដែលបានផ្អាកការងារក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ខ្ញុំបាទនិងគ្រួសារសូមចូលរួមជាមួយរាជរដ្ឋាភិបាល ដោយសូមមិនគិតថ្លៃចំពោះបន្ទប់ជួលប្រចាំខែ ដែលយើងខ្ញុំមានចំនួន 53 បន្ទប់ និងឧបត្ថម្តបន្ថែមក្នុងមួយបន្ទប់នូវភ្លើង 10kwh និង ទឹក 2m3 សំរាប់ប្រើប្រាស់ដោយឥតគិតថ្លៃជាប្រចាំខែ រហូតដល់បងប្អូនបុគ្គលិកមានការងារជាធម្មតាវិញ ។

សូមបញ្ជាក់ថា លោក មិន រស្មី និងគ្រួសារ គឺជាម្ចាស់បន្ទប់ជួលទី៤ហើយដែលបានប្រកាសមិនយកថ្លៃឈ្នួលបន្ទប់ចំពោះការស្នាក់នៅរបស់បុគ្គលិក ម្មករ កម្មការិនី ដែលបាននិងកំពុងប្រឈមការលំបាក នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា៕

អត្ថបទទាក់ទង