ខ្មែរប៉ុស្ដិ៍ Close

កម្មការិនីមានផ្ទៃពោះ១,០៤១នាក់ ទទួលបានប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទុកដោះស្រាយពេលសំរាលកូន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 52
កម្មការិនីមានផ្ទៃពោះ១,០៤១នាក់ ទទួលបានប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទុកដោះស្រាយពេលសំរាលកូន កម្មការិនីមានផ្ទៃពោះ១,០៤១នាក់ ទទួលបានប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទុកដោះស្រាយពេលសំរាលកូន

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅក្នុងខេត្តតាកែវរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃជួយឧបត្ថម្ភដល់កូនក្មួយមានផ្ទៃពោះដើម្បីទុកដោះស្រាយពេលសំរាលកូនដែលមានចំនួន១,០៤១នាក់។

ក្រៅអំពីការជួយឧបត្ថម្ភទំនុកបម្រុងថវិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតដល់កម្មករ ដូចជា ការតម្លើងប្រាក់ខែនៅឆ្នាំ២០១៩ខាងមុខ នឹងឡើងដល់១៨២ដុល្លារ ហើយនឹងត្រូវបើក២ដងក្នុង១ខែផងដែរ។ លោក នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពក្នុងពេលសម្រាលកូននាពេលខាងមុខនេះផង។ លោកក៏បានអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមកផងដែរ៕

 

អត្ថបទទាក់ទង