ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលស្ថិតនៅក្រោម (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ

ដោយ៖សូ សែនឬទ្ធា | 1 ម៉ោងមុន ព័ត៌មានទូទៅ 21
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលស្ថិតនៅក្រោម (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសម្រេចប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលស្ថិតនៅក្រោម (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ
នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមបានបង្ហោះខ្លឹមសារដូចខាងក្រោម៖
ជូនបងប្អូនជនរួមជាតិជាទីស្រលាញ់។
ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំរឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃបន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)។
ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នាហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះបញ្ជាក់អោយឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការនិងសុច្ឆន្ទៈទៅវិញទៅមក។
ជាការសោកស្តាយដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគីដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់ជាង២ទស្សវត្សន៍កន្លងមកនេះ។
ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិក៏ដូចជាការដោះស្រាយជម្លោះដោយ សន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថាយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគីដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជាគឺឆ្លុះបញ្ចាំងអោយឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើងដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ដែលយូរអង្វែងហើយស្របទៅតាមច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ។
 
Dear Compatriots,
 
Today, the Royal Government of Cambodia has decided to pursue the mechanism of Compulsory Conciliation under United Nations Convention on the Law of the Sea (UNCLOS) in order to find a peaceful resolution based on international law for maritime overlapping claim area between Cambodia and Thailand, after Thailand has officially declared the unilateral withdrawal from the Memorandum of Understanding between Cambodia and Thailand, also known as the MOU 2001 (Thai reference as MOU44).
 
For more than 25 years, this Memorandum of Understanding has played a crucial role as a mutually agreed bilateral framework for both sides to address overlapping maritime claims. The entry into force of this Memorandum of Understanding reflects the spirit of cooperation and mutual goodwill.
 
It is regretful that Thailand has decided to unilaterally withdraw from this Memorandum of Understanding. For Cambodia, we have always given priority to bilateral mechanisms in line with this Memorandum of Understanding for dealing with our overlapping maritime area. This unilateral withdrawal from this Memorandum of Understanding would reject the only bilateral agreement, which constitutes the only bilateral framework that both parties have relied upon for more than two decades.
 
In this case, as a state that firmly respects and adheres to international law and the peaceful settlement of disputes, Cambodia would be left with no choice but to rely upon international law and the United Nations Convention on the Law of the Sea (UNCLOS), particularly the mechanism of Compulsory Conciliation under this Convention.
Taking this opportunity, I would like to clarify that this mechanism of Compulsory Conciliation is established by the UNCLOS to assist state parties in resolving disputes peacefully in accordance with international law. Therefore, Cambodia’s decision reflects our sincere hope that both countries can reach a just and lasting solution in line with international law, allowing our peoples to live together in peace, stability, and harmony.


អត្ថបទទាក់ទង