ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍវប្បធម៌អាស៊ីអនុវត្តនូវបេសកម្មប្រកបដោយប្រសិទ្ឋភាព តម្លាភាព និងសុខសន្តិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 60
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍវប្បធម៌អាស៊ីអនុវត្តនូវបេសកម្មប្រកបដោយប្រសិទ្ឋភាព តម្លាភាព និងសុខសន្តិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍវប្បធម៌អាស៊ីអនុវត្តនូវបេសកម្មប្រកបដោយប្រសិទ្ឋភាព តម្លាភាព និងសុខសន្តិភាព

នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី – Asian Cultural Council (ACC) ត្រូវបានប្រកាសជាផ្លូវការហើយនៅទីលានជល់ដំរី ខេត្តសៀមរាបក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អមដោយពិធីជប់លៀងអបអរសាទរនៃការប្រកាសជាផ្លូវការនេះផងដែរ។ ការប្រកាសជាផ្លូវការនៃ ACC គឺធ្វើឡើងស្របពេលនៃកិច្ចកិច្ចប្រជុំ ប្រចាំឆ្នាំនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក លើកទី ២៧ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៤ -១៧ ខែមករា ឆ្នាំ២០១៩ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប។

មុននឹងពិធីចាប់ផ្ដើមពិធី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានអញ្ជើញទទួល ស្វាគមន៍ដល់បណ្តាថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានអញ្ជើញមកចូលរួមអបអរសាទរក្នុងពិធីប្រកាសជាផ្លូវការ «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» (ACC) ដែលមានការអញ្ជើញចូលរួមពីបណ្តាប្រទេសផ្សេងៗដូចជា ប្រទេសបង់ក្លាដែស, កម្ពុជា, ចិន, ហ្សកហ្ស៊ី, ឥណ្ឌា, ឥណ្ឌូណេស៊ី, អ៊ីរ៉ាក់, ឡាវ, កូរ៉េខាងត្បូង, ឡេបាណន់, ម៉ាឡេស៊ី, ម៉ុនហ្គោលី, មីយ៉ានម៉ា, នេប៉ាល់, ប៉ាគីស្ថាន, ហ្វីលីពីន, រុស្ស៊ី, សិរីលង្កា, ថៃ, វៀតណាម, អាហ្វ្រិក, អាមេរិកឡាទីន, អាមេរិកខាងជើង, អឺរ៉ុប, អង្គការអ្នកប្រជាធិបតេយ្យនិយម និងបណ្តាអង្គការអន្តរជាតិ (CDI-IDC), វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងអង្គការយូណេស្កូ (UNESCO)។

នៅក្នុងឱកាសនៃពិធីអបអរសាទរ និងប្រកាសជាផ្លូវការនៃ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) គឺមានការអញ្ជើញឡើងថ្លែងសុន្ទរកថាអបអរសាទរពីក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានសហប្រធានស្ថាបនិកកិត្តិយសរបស់ ACC រួមមាន លោក Muhammad Jusuf Kalla អនុប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូណេស៊ី, លោក Jose de Venecia អតីតអ្នកនាំពាក្យនៃសភាតំណាងរាស្រ្តហ្វីលីពីន, លោក KP Shama Oli នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់, លោក Andrés Pastrana Arango អតីតប្រធានាធិបតីនៃសាធារណរដ្ឋកូឡំប៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC)។ ថ្នាក់ដឹកនាំទាំងអស់បានថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ និងចូលរួមអបអរសាទរចំពោះប្រទេសកម្ពុជាដែលមានការវិវត្តន៍រីកចម្រើន ជាពិសេសអបអរសាទរដែលកម្ពុជាមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) ព្រមទាំងបានកោតសរសើរពីសម្បត្តិវប្បធម៌របស់ប្រទេសកម្ពុជាដែលបានផ្តល់នូវតម្លៃជាសាកល។

នៅរាត្រីយប់នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពសប្បាយរីករាយក្រៃលែង ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៍អាស៊ី (ACC) ដោយបានស្វាគមន៍ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះដែលនេះគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋ និងកម្ពុជាទាំងមូល។ បន្ទាប់មកភ្ញៀវកិត្តិយសទាំងអស់បានពិសារអាហារ និងទស្សនាការសម្តែងសិល្បៈមកពីប្រទេសជាសមាជិកនៃក្រុមប្រឹក្សា ACC នៅក្នុងបរិយាកាសស្និទ្ឋស្នាលរីករាយ និងអធិកអធមក្រៃលែង៕

អត្ថបទទាក់ទង