ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល បង្ហាញលទ្ធផលជូនដល់សាធារណជន ជុំវិញការចាក់វាក់សាំងការពារកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 28
ក្រសួងសុខាភិបាល បង្ហាញលទ្ធផលជូនដល់សាធារណជន ជុំវិញការចាក់វាក់សាំងការពារកូវីដ-១៩ ក្រសួងសុខាភិបាល បង្ហាញលទ្ធផលជូនដល់សាធារណជន ជុំវិញការចាក់វាក់សាំងការពារកូវីដ-១៩

ក្រសួងសុខាភិបាល បានចេញលិខិតជម្រាបជូនព័ត៌មានដល់ សាធារណជនអំពីព័ត៌មានលំអិតជុំវិញការចាត់វាក់សាំងការពារជំងឺកូវីដ-១៩ ដូចខាងក្រោមនេះ៖

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ និង (COVISHIELD) ពីថ្ងៃទី០៤ ខែមីនា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១

១. សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ៖ ១៤៦៦០១នាក់ (ស្រី ៤៧៧៣៩នាក់) ។

២. អ្នកបានចាក់វ៉ាក់សាំងរួច៖ ១២៩៩០៨នាក់ (ស្រី ៤០៨០៨នាក់)។

៣. អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់៖ ១៦៦៩៣នាក់ (ស្រី ៦៩៣១នាក់)។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា៕

អត្ថបទទាក់ទង