ខ្មែរប៉ុស្ដិ៍ Close

មីយ៉ាន់ម៉ា : ការហៅទូរស័ព្ទរវាងលោកឧត្តមនាវីទោ Bléjean និងលោកឧត្តមសេនីយ៍ Soe Win

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
មីយ៉ាន់ម៉ា : ការហៅទូរស័ព្ទរវាងលោកឧត្តមនាវីទោ Bléjean និងលោកឧត្តមសេនីយ៍ Soe Win មីយ៉ាន់ម៉ា : ការហៅទូរស័ព្ទរវាងលោកឧត្តមនាវីទោ Bléjean និងលោកឧត្តមសេនីយ៍ Soe Win

នាថ្ងៃទី ៩ ខែមីនា លោកឧត្តមនាវីទោ Hervé Bléjean ដែលជាអគ្គនាយកផ្នែកបុគ្គលិកយោធារបស់សហភាពអឺរ៉ុបបានជួបសន្ទនាតាមទូរសព្ទ ជាមួយឧត្តមសេនីយ៍ Soe Win ដែលជាអគ្គមេបញ្ជាការរងនៃ មេបញ្ជាការយោធាមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ន់ម៉ា ដែលនេះគឺជាការទាក់ទងគ្នាជាលើកដំបូងជាមួយរបបយោធាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ កុម្ភៈ ដែលសហភាពអឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំងបំផុត។

លោកឧត្តមនាវីទោ Bléjean បានជំរុញឱ្យអាជ្ញាធរនៃរបបយោធាបញ្ឈប់រាល់សកម្មភាពហិង្សា បូករួមនឹងការអនុវត្តនូវការអត់ធ្មត់បំផុតចំពោះការតវ៉ាដើម្បីចៀសវាងគ្រោះថ្នាក់ និងដើម្បីបង្ហាញការគោរពចំពោះច្បាប់អន្តរជាតិ។

លោកក៏បានសង្កត់ធ្ងន់ថា៖

«ភាពតានតឹងបន្ថែមទៀតត្រូវតែជៀសវាងឱ្យបាន ហើយតួនាទីរបស់យោធាគួរតែជាការការពារប្រជាជន»។

លោកឧត្តមនាវីទោ Bléjean បានលើកឡើងអំពីសារៈសំខាន់នៃការស្តារស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យឡើងវិញជាមួយនឹងការគ្រប់គ្រងស៊ីវិល ដែលស្របតាមច្បាប់នៅមីយ៉ាន់ម៉ា បូករួមទាំងចៀសវាងការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចនិងសង្គម ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ដើម្បីសំរេចគោលដៅនេះ លោកបានជំរុញឱ្យអាជ្ញាធរ នៃរបបយោធាដោះលែងមេដឹកនាំ ដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេស បូករួមទាំងលោកស្រី អ៊ុងសាន ស៊ូជី និងលោក U Win Myint ព្រមទាំងអ្នកនយោបាយដទៃទៀតដើម្បីអាចចាប់ផ្តើមនូវការសន្ទនាផ្នែកនយោបាយដែល មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកឧត្តមនាវីទោ Bléjean ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ជាពិសេសនៃការអញ្ជើញប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ គឺលោកស្រី Schraner Burgener ឱ្យធ្វើទស្សនកិច្ចទៅកានប្រទេសមីយ៉ាន់ម៉ាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីអនុញ្ញាតឱ្យលោកស្រីពិគ្រោះយោបល់ជាមួយគ្រប់ភាគីដែលពាក់ព័ន្ធនិងដើម្បីសម្របសម្រួលដល់កិច្ចសន្ទនា៕ EU Official Website

អត្ថបទទាក់ទង