ខ្មែរប៉ុស្ដិ៍ Close

ខែដំបូង នៃឆ្នាំ២០២១ ការនាំចេញអង្ករកម្ពុជា ធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹក និងការដឹកជញ្ជូនតាមកប៉ាល់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 37
ខែដំបូង នៃឆ្នាំ២០២១ ការនាំចេញអង្ករកម្ពុជា ធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹក និងការដឹកជញ្ជូនតាមកប៉ាល់ ខែដំបូង នៃឆ្នាំ២០២១ ការនាំចេញអង្ករកម្ពុជា ធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹក និងការដឹកជញ្ជូនតាមកប៉ាល់

(ភ្នំពេញ)៖ បើតាមសហពន្ធ័ស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១ ខែកុម្ភៈនេះ បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២១ ទៅកាន់ទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤២៧៣តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិច ដែលមានការថយចុះជារួម ៣២.០៧% ដែលជាពិសេសគឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប បានធ្លាក់ចុះជិត៦០% ខណៈដែលទីផ្សារប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើងជិត៨% បើប្រៀបធៀបនឹងខែមករា ឆ្នាំមុន។

សហពន្ធ័ស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការធ្លាក់ចុះនៃការនាំចេញអង្ករ ក្នុងខែមករានេះ ជាពិសេសទៅកាន់ប្រទេសសមាជិកសភាពអឺរ៉ុប ដែលមានការធ្លាក់ចុះដល់ទៅជិត៦០% គឺ បណ្តាលមកពីមូលហេតុចម្បងគឺបញ្ហាការដឹកជញ្ជូនតាមកប៉ាល់ ដោយកង្វះទូកុងតឺន័រសំរាប់អង្ករដែលជាទំនិញធ្ងន់ មិនមានកន្លែងផ្ទុកគ្រប់គ្រាន់ (Shipping Space) របស់កប៉ាល់ដឹកជញ្ជូនពីកំពង់ផែក្រុងព្រះសីហនុ(Pre-courier) ទៅប្តូរនៅកប៉ាល់មេទៅអ៊ឺរ៉ុប (Mother Vessel) និងតម្លៃទៀតសោតបានឡើងខ្ពស់ ដល់ទៅ៥ ដង នៃតម្លៃឆ្នាំមុន។

ជាមួយគ្នានោះទីផ្សារប្រទេសចិន បានកាន់កាប់ចំណែក ៤៧.១៥% នៃការនាំចេញសរុប ដែលគិតជាបរិមាណគឺមានចំនួន ១៦១៦៣ តោន និងមានការកើនឡើង៧.៧% បើធៀបនឹងខែមករា ឆ្នាំ២០២០។

ចំណែកប្រភេទអង្ករនាំចេញក្នុងខែមករា ឆ្នាំ២០២១នេះ ឃើញថា ៨៧.៦៣% គឺជាចំណែករបស់អង្ករក្រអូប ដែលរួមមានទាំងក្រអូបប្រណីត សែនក្រអូប អង្ករសរីរាង្គផ្កាម្លិះជាដើម៕

អត្ថបទទាក់ទង