ខ្មែរប៉ុស្ដិ៍ Close

អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បន្ថែមទៀត បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេនៅថ្ងៃនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 53
អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បន្ថែមទៀត បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេនៅថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បន្ថែមទៀត បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីនោះទេនៅថ្ងៃនេះ

ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បានជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ។

អ្នកជាសះស្បើយ គឺបុរសជនជាតិចិនអាយុ២០ឆ្នាំ ធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថាគិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៦៥នាក់ (ស្រី៥៤នាក់ និងបុរស២១១នាក់) និងអ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន ៨នាក់៕

អត្ថបទទាក់ទង