ដឹងអត់ ស្ត្រីវៀតណាមពូកែច្នៃ យកថ្មពិលធ្វើកាហ្វេអាចជាប់គុកប៉ុន្មានឆ្នាំ?
ជនសង្ស័យចំនួន ៥នាក់ ក្នុងនោះអ្នកស្រី Nguyen Thi Thanh Loan ភេទស្រី វ័យ៤៣ឆ្នាំ ជាមេក្លោង អាចប្រឈមជាប់ពន្ធនាគារ ដល់ ២០ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធភាព។ ការប្រឈមជាប់ពន្ធធនាគារនេះ ក្រោយចុះបង្រ្កាបទីតាំងផលិតកាហ្វេផ្សំពីថ្មពិលកាលពីថ្ងៃច័ន្ទសប្ដាហ៍មុន ប៉ូលិសវៀតណាម បានចាប់ខ្លួនជនសង្ស័យ ៥នាក់ ពីបទបំពានលើច្បាប់សុវត្ថិភាពចំណីអាហារ។
កាហ្វេមានសារធាតុផ្សំចេញពីថ្មពិលនេះ បានល្បីពេញបណ្ដាញសង្គម ក្រោយក្រុមប៉ូលិសវៀតណាម បានឆ្មក់ចូលឆែកឆេរទីតាំងផលិតកាហ្វេមួយកន្លែងរបស់ឈ្មោះ Nguyen Thi Thanh Loan នៅក្នុងខេត្ត Dak Nong កាលពីថ្ងៃចន្ទសប្ដាហ៍មុន (១៦ មេសា)។ ក្រោយការចុះបង្ក្រាប ប៉ូលិសបានរកឃើញសារធាតុរាវ ៤០លីត្រ កាកសំណល់កាហ្វេជាង ២១តោន និងបំណែកនៃថ្មពិលចាស់ៗ ជាង ២០០គីឡូក្រាម នៅក្នុងផ្ទះរបស់នាង Thanh Loan ដែលស្ថិតក្នុងខេត្ត Dak Nong។ ស្ត្រីជាមេក្លោង Loan បានឆ្លើយសារភាពថា ខ្លួនបានបើកដំណើរទីតាំងផលិតកាហ្វេខាងលើ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានលក់កាហ្វេនោះ អស់ជាង ៣ តោនរួចមកហើយ បើគិតចាប់តាំងពីដើមឆ្នាំ ២០១៨ មក។
ប្រភព៖ Sabay