ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា កំណត់យកប្រធានបទ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា» សម្រាប់ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 32
កម្ពុជា កំណត់យកប្រធានបទ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា» សម្រាប់ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក កម្ពុជា កំណត់យកប្រធានបទ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា» សម្រាប់ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក

កម្ពុជា កំណត់យកប្រធានបទ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា» សម្រាប់ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា សំដៅលើកកម្ពស់ការយល់ដឹងលើការគ្រប់គ្រង និងអភិរក្សធនធានជីវៈចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃការប្រារព្ធទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានបញ្ជាក់ថា ឆ្នាំ២០២០នេះ គឺជាលើកទី២៧ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ហើយឆ្នាំនេះ កម្ពុជាកំណត់យកប្រធានបទស្របតាមពិភពលោកគឺ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា»។

លោក មានប្រសាសន៍ថា ជីវៈចម្រុះបានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយធានាលំនឹងរបស់បរិស្ថានធម្មជាតិ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ផ្តល់ថាមពល ទីជម្រក ម្ហូបអាហារ ព្រមទាំងតម្លៃសេដ្ឋកិច្ច សង្គម វប្បធម៌ និងសារៈ សំខាន់ផ្សេងៗទៀត។

ក្នុងឱកាសនោះ លោក ខ្វៃ អាទិត្យា អគ្គនាយករង អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ដោយសារតែបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងបន្តរាតត្បាតនភលើពិភពលោក និងដើម្បីចូលរួមទប់ស្កាត់ការរាត្បាតជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាននៅឆ្នាំនេះ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា មានលក្ខណៈខុសប្លែកពីបណ្តាឆ្នាំកន្លងទៅ ដោយរៀបចំចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ តាមរយៈកម្មវិធីជាច្រើន ដូចជាកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារទិវាតាមកម្មវិធីZoom Meeting កិច្ចពិភាក្សា ការផលិតជាឯកសារ រូបភាព និងផ្ទាំងអប់រំបរិស្ថាន ផ្សព្វផ្សាយនៅតាមបណ្តាញព័ត៌មានរបស់ខ្លួន និងសហការជាមួយបណ្តាញផ្សព្វផ្សាយនានា ដើម្បីលើកទឹកចិត្តឱ្យសាធារណជន មានការចូលរួមកាន់តែប្រសើរឡើងថែមទៀត ក្នុងសកម្មភាពមេត្រីភាពបរិស្ថាន ជាពិសេសការចូលរួម ដើម្បីអភិរក្សជីវៈចម្រុះ។

ប្រទេសកម្ពុជា បង្កើតបាននូវភាពសម្បូរបែបនៃធនធានជីវៈចម្រុះ ដែលក្នុង នោះ គេឃើញមានរុក្ខជាតិចម្រុះតូចធំប្រមាណ២៣០០ ប្រភេទ និងប្រភេទសត្វដូចជា ថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ ត្រី៨៧៤ប្រភេទ និងថលជលិក៦៣ប្រភេទ។

ក្នុងចំណោមរុក្ខជាតិ-សត្វទាំងនោះ មួយចំនួនស្ថិតក្នុងប្រភេទមានដោយកម្រ និងប្រភេទជិតផុតពូជជាដើម ដែលមិនមាននៅតំបន់ណាផ្សេងក្រៅពីប្រទេសកម្ពុជានោះឡើយ៕

អត្ថបទទាក់ទង