លោក សាយ សំអាល់ រដ្ឋមន្ត្រីនៃក្រសួងបរិស្ថានបានចាត់ទុកអ្នករើសអេតចាយ ជាដៃគូដ៏ល្អបំផុតជាមួយក្រសួងក្នុងការងារលើកកម្ពស់បរិស្ថានជាតិ
លោក សាយ សំអាល់ រដ្ឋមន្ត្រីនៃក្រសួងបរិស្ថានបានចាត់ទុកអ្នករើសអេតចាយ ជាដៃគូដ៏ល្អបំផុតជាមួយក្រសួងក្នុងការងារលើកកម្ពស់បរិស្ថានជាតិ
លោក សាយ សំអាល់ រដ្ឋមន្ត្រីនៃក្រសួងបរិស្ថានបានចាត់ទុកអ្នករើសអេតចាយ ជាដៃគូដ៏ល្អបំផុតជាមួយក្រសួងក្នុងការងារលើកកម្ពស់បរិស្ថានជាតិ ព្រោះគាត់បានជួយដើរ ប្រមូលយកកាកសំណល់បម្រើឲ្យសិប្បកម្ម ឧស្សាហកម្មកែច្នៃជាសម្ភារប្រើប្រាស់ ប្រចាំថ្ងៃ បានកុំឲ្យសំណល់មួយចំនួនក្លាយជាសំរាមចោលលើទីវាលសាធារណៈ ដែលឲ្យប៉ះពាល់ ដល់បរិស្ថាន។

(លោក សាយ សំអាល់)
ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោក អេរិក សូហេម (Erik Solheim) នាយកប្រតិបត្តិកម្មវិធីបរិស្ថាន នៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថានលោក សាយ សំអាល់ បានបញ្ជាក់ថា នេះជាកាយវិការរួមចំណែកដ៏ល្អមួយ ជាមួយយុទ្ធសាស្ត្ររបស់ ក្រសួងមួយចំនួន តាមរយៈការអប់រំផ្សព្វផ្សាយទៅដល់សាធារណជនឲ្យយល់ដឹង និងចូលរួមសម្អាត បរិស្ថានអនាម័យ និងចាត់ វិធានការច្រានចោលផលិតផលប្លាស្ទិកមួយចំនួន ដែលមិនចាំបាច់កុំឲ្យនាំចូលមកកម្ពុជា។
/5b32f6b6eacf3_1530066600_large.jpg)
គួរបន្ថែមថា ទាក់ទិនវិស័យបរិស្ថាន ក្រសួងបានដាក់វិធានការតាមផ្សារទំនើបៗ ដោយកំណត់ឲ្យតាមផ្សារ ទំនើបនូវជម្រើសពីរថាគួរប្រើ ឬមិនប្រើប្រាស់ថង់ប្លាស្ទិក តែបើសិនជាអាជីវករណា នូវរក្សាគំនិតចង់ប្រើប្រាស់ថង់ប្លាស្ទិកតទៅទៀត តម្រូវឲ្យបង់លុយ ៤០០រៀលក្នុងមួយថង់ប្លាស្ទិក ហើយការបង់លុយនេះ គឺទាមទារពីអតិថិជនតែម្ដង។



