ខ្មែរប៉ុស្ដិ៍ Close

រោងចក្រកាត់ដេរ និងសម្លៀកបំពាក់ ថ្មីមួយទៀតនឹងបង្កើតឡើងនៅខេត្តកណ្តាល ដែលអាចផ្តល់ការងារបានចំនួន ៥៨៦កន្លែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 32
រោងចក្រកាត់ដេរ និងសម្លៀកបំពាក់ ថ្មីមួយទៀតនឹងបង្កើតឡើងនៅខេត្តកណ្តាល ដែលអាចផ្តល់ការងារបានចំនួន ៥៨៦កន្លែង រោងចក្រកាត់ដេរ និងសម្លៀកបំពាក់ ថ្មីមួយទៀតនឹងបង្កើតឡើងនៅខេត្តកណ្តាល ដែលអាចផ្តល់ការងារបានចំនួន ៥៨៦កន្លែង

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន HONG FENG KNITTING CO., LTD។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុននេះ បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិបន្ទាយតូច ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ខណៈពេលដែលទុនវិនិយោគមានប្រមាណ ១៤,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។

ទីតាំងដែល​បាន​ស្នើសុំខាង​ក្រោម៖

អត្ថបទទាក់ទង