ខ្មែរប៉ុស្ដិ៍ Close

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ស្វាគមន៍ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 54
លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ស្វាគមន៍ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ស្វាគមន៍ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ និងសម្របសម្រួលប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ដែលបានជួលកោះ ឆ្នេរ និងរម្មណីយដ្ឋាននានាជាមួយរាជរដ្ឋាភិបាល រួមមាន កោះយ៉ កោះកណ្តុរ កោះម្នាស់ ប្រជុំកោះអំពិល កោះស្មាច់ និងតំបន់វិស្សមកាលតារាសាគរ។

លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ម្ចាស់គម្រោងដែលបានជ្រើសរើសខេត្តកោះកុងសម្រាប់ការអភិវឌ្ឍទេសចរណ៍កែឆ្នៃ និងធម្មជាតិ ខណៈសក្តានុពលទាំងនេះនៅមានច្រើនសំបូរបែបផ្សេងទៀត ដែលនឹងទាក់ទាញការវិនិយោគបន្តបន្ទាប់ស្របតាមផែនការអភិវឌ្ឍខេត្តកោះកុង។ ទន្ទឹមនេះ លោកក៏បានសំណូមពរឲ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគពន្លឿនការអនុវត្តគម្រោង និងត្រៀមទទួលភ្ញៀវទេសចរណ៍នាពេលខាងមុខ៕

អត្ថបទទាក់ទង