ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យដំណើរការគម្រោងវិនិយោគថ្មីមួយទៀត ដែលមានទុនជាង ៤លានដុល្លារ ​និងបង្កើតការងារបានជិត ៤០០កន្លែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យដំណើរការគម្រោងវិនិយោគថ្មីមួយទៀត ដែលមានទុនជាង ៤លានដុល្លារ ​និងបង្កើតការងារបានជិត ៤០០កន្លែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យដំណើរការគម្រោងវិនិយោគថ្មីមួយទៀត ដែលមានទុនជាង ៤លានដុល្លារ ​និងបង្កើតការងារបានជិត ៤០០កន្លែង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានអនុម័តគម្រោងវិនិយោគថ្មីមួយទៀត ដែលមានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៧កន្លែង ឲ្យដំណើរការអាជីវកម្មនៅកម្ពុជា។ នេះបើតាមការបង្ហោះផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមសំណើរបស់ក្រុមហ៊ុន ADVANT TRAVEL GOODS (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរលើគម្រោងបង្កើតរោងចក្រផលិតវ៉ាលិសគ្រប់ប្រភេទ និងកៅអីចល័តសម្រាប់ដំណើរកម្សាន្ត ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕

អត្ថបទទាក់ទង