ក្រសួងសាធារណការ ច្រានចោលព័ត៌មាន ដែលថាមានការផ្លាស់ប្តូរមន្ត្រីបម្រើការងារនៅស្ថានីយជញ្ជីងថ្លឹងរថយន្ត
ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា មិនទាន់មានការផ្លាស់ប្តូរមន្ត្រីបម្រើការងារនៅស្ថានីយជញ្ជីងថ្លឹងរថយន្តណាម្នាក់ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាស្ថានីយជញ្ជីងរថយន្តទូទាំង ២៧ទីតាំងនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ចុះផ្សាយថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។
ក្រសួងបានបន្ថែមទៀតថា ក្នុងករណីមានការផ្លាស់ប្តូរ ក្រសួងនឹងរៀបចំអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន។
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖