ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសាធារណការ៖ កំណើនយានយន្តទូទាំងប្រទេសក្នុងរយៈពេល ១ខែ កើនជិតដល់ ៤ម៉ឺនគ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
ក្រសួងសាធារណការ៖ កំណើនយានយន្តទូទាំងប្រទេសក្នុងរយៈពេល ១ខែ កើនជិតដល់ ៤ម៉ឺនគ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ ក្រសួងសាធារណការ៖ កំណើនយានយន្តទូទាំងប្រទេសក្នុងរយៈពេល ១ខែ កើនជិតដល់ ៤ម៉ឺនគ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា សម្រាប់ទូទាំងប្រទេស មធ្យោបាយយានយន្ត បានបន្តកើនឡើង ចន្លោះពីជិត៤ម៉ឺន ទៅ ជាង៤ម៉ឺនគ្រឿង។ ជាក់ស្តែងសម្រាប់ខែតុលាឆ្នាំ២០១៨នេះ បានកើនឡើងចំនួន ៣៩.៦១២គ្រឿង ក្នុងនោះម៉ូតូចំនួន ៣៣.៨៥០គ្រឿង រថយន្តធុនស្រាល និងធុនធ្ងន់ចំនួន ៥.៧៦២គ្រឿង។ របាយការណ៍បានបន្តថា បើគិតចាប់ពីឆ្នាំ១៩៩០ រហូតមកដល់ ឆ្នាំ២០១៨នេះ កំណើនមធ្យោបាយយានយន្តបានកើនដល់ ៤.៦៤៣.១១៩គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ និងកំពុងធ្វើចរាចរណ៍។ នេះមិនទាន់គិតពីយានយន្តដែលមិនបានចុះបញ្ជីនោះទេ។

មន្ត្រី ក្រសួងសាធារណការ បានអះអាងថា កំណើនយានយន្ត ដែលបានកើនឡើងពីមួយខែទៅមួយខែឥតឈប់ឈរនោះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាព ប្រពន្ធ័គមនាគមន៍ត្រូវបានជួសជុល និងស្ថាបនាថ្មីប្រទាក់ក្រឡាគ្នា ពីតំបន់ជនបទទៅតំបន់ទីប្រជុំជន និងរហូតដល់រាជធានីខេត្ត បានយ៉ាងល្អស្អាតជាបន្តបន្ទាប់ ជាពិសេស សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ទោះយ៉ាងណាក្តី បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា សម្រាប់រាជធានីភ្នំពេញ គិតត្រឹមខែកក្កដាឆ្នាំ២០១៨ ចំនួនយានយន្តបានកើនឡើងរហូតដល់ ជាង ២លាន ១៩ម៉ឺនគ្រឿង ក្នុងនោះរថយន្តមានចំនួន ៤៨ម៉ឺនគ្រឿង ម៉ូតូមានចំនួន ១លាន៧០ម៉ឺនគ្រឿង និងរឺម៉កកង់បីមានចំនួន ១ម៉ឺន១ពាន់គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ។

មន្ត្រីដដែលបានបញ្ជាក់ថា ដោយសារចំនួនយានយន្ត មានការកើនឡើង រួមទាំងការបើកបរ មិនសូវគោរពច្បាប់ចរាចរណ៍ និងការរំលោភចិញ្ចើមផ្លូវទៀតនោះ បានធ្វើឱ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមរបស់អាជ្ញាធរជារៀងរាល់ថ្ងៃ៕

អត្ថបទទាក់ទង