ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ សង្រ្គាមលើកទី២នេះ គឺជាការឈ្លានពានទឹកដី ការបំផ្លិចបំផ្លាញ និងការបំបាក់ជាតិសាសន៍របស់យើង

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 474
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ សង្រ្គាមលើកទី២នេះ គឺជាការឈ្លានពានទឹកដី ការបំផ្លិចបំផ្លាញ និងការបំបាក់ជាតិសាសន៍របស់យើង ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ សង្រ្គាមលើកទី២នេះ គឺជាការឈ្លានពានទឹកដី ការបំផ្លិចបំផ្លាញ និងការបំបាក់ជាតិសាសន៍របស់យើង

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា សង្រ្គាមលើកទី២នេះ មិនមែនជាការសាកល្បងកម្លាំងដូចសង្គ្រាមលើកទី១នោះទេ។ សង្រ្គាមលើកទី២នេះ គឺជាការឈ្លានពានទឹកដី ការបំផ្លិចបំផ្លាញ និងការបំបាក់ជាតិសាសន៍របស់យើងមិនឲ្យងើបមុខរួចនៅក្នុងក្រសែភ្នែកបរទេស។ ចង់បានសន្តិភាពយូរអង្វែងយើងត្រូវតែខ្លាំងនិងស៊ូនៅពេលនេះ។ បើយើងមិនតស៊ូស្វិតស្វាញ បើយើងមិនខ្លាំង យើងមិនអាចទទួលបាននូវសន្តិភាពយូរអង្វែងបានទេ ហើយរឹតតែមិនទទួលបាននូវការសុំចរចាពីខ្មាំងសត្រូវបានដែរ។

ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានស្នើសុំឲ្យ៖

១- បងប្អូនយើងរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងទ័ពយើងចេះជួយគ្នាទៅវិញទៅមកតាមលទ្ធភាពរៀងៗខ្លួនដោយកុំមើលបំណាំគ្នា។
២-ជៀសវាងការបញ្ចេញសកម្មភាពទាំងឡាយណាដែលធ្វើឲ្យខ្មែរបែកបាក់។
៣-ស្នើសូមរាល់ការវិភាគរបស់បងប្អូនទាំងក្នុង និងក្រៅប្រទេសត្រូវគិតពីការចំណេញ ឬខាតផលប្រយោជន៍ដល់ប្រទេសជាតិ។ គួរជៀសវាងការវិភាគនូវចំណុចខ្សោយរបស់យើងបង្ហាញឲ្យសត្រូវដឹង។
៤- ចេះរាយការណ៍នូវចំណុចគួរឲ្យសង្ស័យនៃចារកម្មយកការណ៍ឲ្យទាហានថៃ។
៥- ក្នុងកា:ទេស:នេះ រាល់អ្នកនយោបាយដែលមាននិន្នាការប្រឆាំងទៅនឹងរាជរដ្ឋាភិបាលគួរពិចារណានូវសកម្មភាពទាំងឡាយណាថាតើសកម្មភាពទាំងនោះ ផ្តល់ចំណេញឲ្យប្រទេសជាតិ និងប្រជាជនខ្លួនឯង ឬជាការជួយដល់សត្រូវ? ៕

អត្ថបទទាក់ទង