ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា អាស៊ាន គ្មានបងធំ-តូច និងធ្វើការតាមគោលការណ៍កុងសង់ស៊ីស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 64
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា អាស៊ាន គ្មានបងធំ-តូច និងធ្វើការតាមគោលការណ៍កុងសង់ស៊ីស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា អាស៊ាន គ្មានបងធំ-តូច និងធ្វើការតាមគោលការណ៍កុងសង់ស៊ីស

ក្នុងនាមជាសមាជិក របស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា តំបន់អាស៊ាន គឺគ្មានបងធំ-តូចទេ ខុសពីសហគមន៍អឺរ៉ុប (EU) ដែលមានបងធំ និងបងតូច ដោយមានប្រទេសសខ្លះ មិនពេញចិត្ត ចំពោះអឺរ៉ុប។ លោកបន្តថា ចំណុចពិសេសរបស់អាស៊ានគឺធ្វើការតាមគោលការណ៍កុងសង់ស៊ីសដែលជាចំណុចមួយបញ្ជាក់ពីសាមគ្គីភាពរឹងមាំនៅក្នុងចំណោមសមាជិកអាស៊ាន។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ជិត៣ពាន់នាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៃរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា អាស៊ាន បានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសចំនួន៥ រួមមាន ៖ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និង ប្រទេសថៃ នាទីក្រុងបាងកក ប្រទេសថៃ ។ ប្រទេសស្ថាបនិកទាំងនោះ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដី ដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោង ពីនឹមអាណានិគម ក្នុងសម័យនោះ ។ គួបផ្សំនឹងការចាប់ផ្ដើម នៃសង្គ្រាមត្រជាក់ផង ទើបជំរុញឲ្យប្រទេសទាំងប្រាំប្រកៀកស្មាគ្នា បង្កើតសមាគមនេះឡើង ដោយមានគោលដៅរួម ជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤ មកទើបបណ្ដាប្រទេសដទៃប្រាំទៀត ក្នុងតំបន់នេះ រួមមាន ៖ ប្រុយណេ​ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅ បានក្លាយជាសមាជិក នៃសមាគមនេះជាបន្តបន្ទាប់៕

អត្ថបទទាក់ទង