ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាឱ្យមានសំណាងពេញគ្រប់ទាំង12ខែតែម្តង ជាមួយសុខសន្តិភាពដែលកំពុងមាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាឱ្យមានសំណាងពេញគ្រប់ទាំង12ខែតែម្តង ជាមួយសុខសន្តិភាពដែលកំពុងមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់គ្នាឱ្យមានសំណាងពេញគ្រប់ទាំង12ខែតែម្តង ជាមួយសុខសន្តិភាពដែលកំពុងមាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហោះសារលើហ្វេសប៊ុកផេករបស់លោក ដោយភ្ជាប់ជាមួយសារជូនពរដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសនៃពិធី​បុណ្យចូលឆ្នាំចិន ឆ្នាំ២០១៩នេះ។

ខ្លឹមសារលម្អិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានដូចខាងក្រោមនេះ៖

កាលពីថ្ងៃទី៤ កុម្ភះ ម្សិលមិញ គឺយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងអាជីវករភាគច្រើននៅក្នុងរាជធានីភ្នំពេញបានរៀបចំពិធីសែនអបអរសាទរថ្ងៃចូលឆ្នាំចិនជួបជុំក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនោះ ក៏មានមន្រ្តីរាជការមួយចំនួនធំបានចូលរួមអបអរសាទរទាំងនៅតាមក្រសួង មន្ទីរ និងនៅតាមគេហដ្ឋានផងដែរ។

មិនថាតែពិធីបុណ្យចូលឆ្នាំចិនទេ គឺរាល់នូវពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធីសាសនាសំខាន់ៗនានារបស់បងប្អូនជនជាតិភាគតិច គឺមានសិទ្ឋិសេរីភាពពេញលេញក្នុងការប្រតិបត្តិទៅតាមជំនឿ និងការជ្រើសរើសរបស់ខ្លួនដោយគ្មានការរើសអើង ហើយក៏ទទួលបាននូវការគាំទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងដែរ។

ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងទទួលបាននូវលាភសំណាងល្អពេញគ្រប់ទាំង១២ខែតែម្តង ជាមួយនឹងសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន៕

អត្ថបទទាក់ទង