ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី អញ្ជើញធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 47
លោកនាយករដ្ឋមន្រ្តី អញ្ជើញធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី អញ្ជើញធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី៤កុម្ភះស្អែក។

យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសេអ៊ូល ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីវេលាម៉ោង១៥និង៥នាទី ម៉ោងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ត្រូវនឹងម៉ោង ១៣និង៥នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមាននៃការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោកអគ្គនាយកពិធីការ ក្រសូងការបរទេសកូរ៉េ ប្រធានអង្គការសហព័ន្ធសន្តិភាពសកល ប្រចាំអាស៊ីប៉ាស៊ីហ្វីក លោកស្រី ឃួន សុដារី អនុប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោក ឡុង ឌីម៉ង់ អគ្គរាជទូតវិសាមញ និងពេញ សមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងវត្តមាន លោក លោកស្រី ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជាច្រើនរូប។

តាមកម្មវិធីដែលបានព្រៀងទុក ក្រៅពីការអញ្ជើញចូល រួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី និងអញ្ជើញធ្វើជំនួបទ្វេភាគី ជាមួយ លោក មូន ចេអ៊ីន ប្រធាធិបតី នៃសាធារណរដ្ឋកូរ៉េ លោក ជុង សៃឃ្យូន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងជួបសន្ទនាជាមួយបណ្តាមេដឹកនាំពិភពលោកមួយចំនួនទៀត ដែល មានវត្តមាននៃការអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិ ភាពសកល រួមទាំងអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េផង ដែរ។

អត្ថបទទាក់ទង