ខ្មែរប៉ុស្ដិ៍ Close

តើព្រឹត្តិការណ៍ 9 វិច្ឆិកា ជាជ័យជម្នះ ឬជាបរាជ័យរបស់ទណ្ឌិត សម រង្ស៊ី ?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 42
តើព្រឹត្តិការណ៍ 9 វិច្ឆិកា ជាជ័យជម្នះ ឬជាបរាជ័យរបស់ទណ្ឌិត សម  រង្ស៊ី ? តើព្រឹត្តិការណ៍ 9 វិច្ឆិកា ជាជ័យជម្នះ ឬជាបរាជ័យរបស់ទណ្ឌិត សម រង្ស៊ី ?

តើផែនការ ដែលគួរឲ្យខ្មាស់អៀន ថ្ងៃទី9 វិច្ឆិកា កន្លងទៅនេះ ជាជ័យជម្នះ ឬជាថ្ងៃកំណត់នៃទីបញ្ចប់ជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី? បើគ្រាន់តែយើងស្តាប់ធម្មតាៗដោយមិនបានត្រិះរិះពិចារណាអំពីខ្លឹមសារសំដីដែលទណ្ឌិត សម រង្ស៊ី បានចំទាលអួតដដែលៗថា ខ្លួនបានទទួលជោគជ័យធំធេងពីផែនការវិលចូលស្រុក ថ្ងៃទី៩ វិច្ឆិកា ដែលខ្លួនបានដើរស្វែងរកការគាំទ្រពីប្រទេសនេះ-ប្រទេសនោះ ឲ្យគាំទ្រផែនការរបស់ខ្លួននិងបក្ខពួក ប្រកបដោយអំនួតអួតអាងថាខ្លួនបានជួបបុគ្គលនេះជួបបុគ្គលនោះ តែធាតុពិតគឺជាការបោកប្រាស់សុទ្ធសាធ។

អ្នកគាំទ្រអតីតខ្មោចបក្សសង្គ្រោះជាតិនរណាៗក៏គេដឹងច្បាស់ដែរថា សំដីរបស់ទណ្ឌិត សម រង្ស៊ី នេះគឺជាការភួតកុហក ព្រោះតែពួកគេធ្លាប់ចាញ់បោកទណ្ឌិត សម រង្ស៊ី ជាច្រើនលើកច្រើនសារឡើងសាំទៅហើយ ដែលសូម្បីតែកូនក្មេងរៀននៅថ្នាក់បឋមសិក្សាក៏ដឹងដែរថា សំដីរបស់ទណ្ឌិត សម រង្ស៊ី នេះនិយាយកុហកដែរ។

ជាធម្មតាទោះទៅដល់ទីណាកន្លែងណាក៏ទណ្ឌិត សម រង្ស៊ី និងបក្ខពួកអមដំណើរខ្លួននាំគ្នាថតរួបបង្ហោះហ្វេសប៊ុក គ្រប់សកម្មភាពទាំងអស់គ្មានចន្លោះឡើយ ចុះហេតុអ្វីតែរឿងដែលខ្លួនអួតថា បានជួបបុគ្គលនេះបុគ្គលនោះ បែរជាមិនមានឃើញថតរួបបង្ហោះក្នុងហ្វេសបុកទៅវិញសូម្បីមួយសន្លឹកក៏គ្មានដែរ។

ពាក្យថាជោគជ័យដែលទណ្ឌិត សម រង្ស៊ី ចំទាលដដែលៗនេះ គឺជាការបោកប្រាស់អ្នកគាំទ្រទាំងក្នុងស្រុកនិងក្រៅស្រុកមួយក្តាប់តូច ជាពិសេសកម្មករធ្វើការនៅប្រទេសថៃ៥០-៦០នាក់ ហើយក៏គ្រាន់តែជាសំដីអូសក្រឡាដើម្បីទុកបោកប្រាស់អ្នកគាំទ្រទៅថ្ងៃក្រោយបន្តទៀតតែប៉ុណ្ណោះ។ ប៉ុន្តែការពិតពាក្យជោគជ័យរបស់ទណ្ឌិត សម រង្ស៊ី មានដូចជា៖
– ជោគជ័យក្នុងការប្រមូលលុយបានសម្រេច ពីខ្មែរក្រៅស្រុក
– ជោគជ័យក្នុងការរត់គេចខ្លួនទៅស្រុកបារាំងវិញដោយសុវត្ថិភាព។
– ជោគជ័យក្នុងការបោកប្រាស់សកម្មជននិងអ្នកគាំទ្រខ្លួននៅក្នុងប្រទេសឲ្យជាប់គុកជំនួសខ្លួន។

ក៏ប៉ុន្តែផែនការ ថ្ងៃទី៩ វិច្ឆិកា របស់ទណ្ឌិត សម រង្ស៊ី ត្រូវបានបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតមានដូចជា៖

១.ផែនការ ថ្ងៃទី៩ វិច្ឆិកា គ្រាន់តែដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មហាជន​តែប៉ុណ្ណោះ​តែមិនបានសម្រេច។

២.ការអំពាវនាវស្វែងរកការគាំទ្រពីពលរដ្ឋ និងកងទ័ពឲ្យគាំទ្រផែនការវិលចូលស្រុកវិញរបស់ខ្លួន នៅថ្ងៃទី៩ វិច្ឆិកា ក៏ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ ព្រោះគ្មានអ្នកចូលរួមតាមការអំពាវនាវរបស់ខ្លួន ជាពិសេសបរាជ័យក្នុងការអំពាវនាវអ្នកគាំទ្រ កឹម សុខា ដែលសូម្បីតែម្នាក់ក៏គ្មានអ្នកណារវីរវល់នឹងផែនការខុសច្បាប់របស់ខ្លួន ដល់ចុងក្រោយចោទនិងហៅគេថា “ក្រុមអាត្រឹមត្រូវ” ទាំងដឹងថាខ្លួនឯងធ្លាប់ធ្វើសាមាជបក្សប្រហារដណ្តើមខ្មោចបក្សសង្គ្រោះជាតិ នៅថ្ងៃទី ២ធ្នូ ២០១៨ នៅអាតាឡង់តា សហរដ្ឋមេរិក។

សរុបមកផែនការ ឬព្រឹត្តការណ៍វិលចូលស្រុក ថ្ងៃទី៩ វិច្ឆិកា របស់ទណ្ឌិត សម រង្ស៊ី គឺបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី ពិតជាបរាជ័យយ៉ាងអាម៉ាស់និងធ្ងន់ធ្ងរបំផុតដែលអ្នកណាៗក៏ដឹងច្បាស់ហើយថា ព្រឹត្តការណ៍នេះគឺគ្រាន់តែបង្កើតឡើងដើម្បីតែប្រមូលលុយពីសកម្មជន និងអ្នកគាំទ្រទាំងនៅក្នុងនិងក្រៅស្រុករបស់ទណ្ឌិត សម រង្ស៊ី តែប៉ុណ្ណោះ៕​

អត្ថបទទាក់ទង