ខ្មែរប៉ុស្ដិ៍ Close

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅ វិមានសន្តិភាព ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពលោក គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ហ្រ្វង់សេស្កា អែកដែលម៉េន ជានាយកប្រចាំកម្ពុជា អង្គការ កម្មវិធីស្បៀងអាហារពិភពលោក(WFP) និងសហការរី រួមទាំងមន្រ្តីថ្នាក់ដឹកនាំ(គ.ជ.គ.ម.) ក្នុងនោះដែលអង្គការ កម្មវិធីស្បៀងអាហារពិភពលោក(WFP)ជំនួយឡានចំនួយ២គ្រឿងដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់អនុវត្តន៍ការងារគ្រោះមហន្តរាយផងដែរ។

ក្នុងជំនួបនោះ ភាគីទាំង២ បានពិភាក្សានៃព្រមព្រៀងភាពជាដៃគូនេះ ហើយលោកស្រី ហ្រ្វង់សេស្កាបានលើកឡើងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក ពីការអនុវត្ត រួមគ្នាសម្រាប់ការគ្រប់គ្រងវិបត្តិនិងកាត់បន្ថយ ហានិភ័យ គ្រោះមហន្តរាយនៅព្រះរាជាណាចក្រកម្ពុជា ដែល បានរៀបចំឡើងនៅវិមានសន្តិភាពនា ពេលនេះ។ គម្រោងដែលយើងត្រូវអនុវត្តរួមគ្នានៅពេលនេះ ជាការកត់សម្គាល់ថាបញ្ហាទួលសុវត្ថិភាព ប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ ផែនការត្រៀមទៅនឹងគ្រោះមហន្តរាយ ទាំងនេះវាគឺជាកត្តា កំណត់ត្រូវលើកកម្ពស់ការអភិវឌ្ឍស្តង់ដារគុណភាពលើកកម្ពស់ភាពធន់ទៅនឹងហានិភ័យគ្រោះមហន្តរាយ និងការផ្ទេរបច្ចេកវិទ្យាទទួលបាននិងការចែករំលែក ក៏ដូចជាការប្រើប្រាស់ទិន្នន័យនិងព័ត៌មាន។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះលោកស្រី ហ្រ្វង់សេស្កា និងសហការីនៃអង្គការកម្មវិធីស្បៀងអាហារពិភពលោកដែលកន្លងមកបានគាំទ្រនិងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យការអភិវឌ្ឍន៏ជាច្រើនជាពិសេសការងារគ្រោះមហន្តរាយដែលមិនអាចកាត់ផ្តាច់បាននៃអង្គការកម្មវិធីស្បៀងអាហារពិភពលោកនិងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថាកិច្ចព្រមព្រៀងភាពជាដៃគូស្តីពីការអនុវត្តរួមគ្នាសម្រាប់ការគ្រប់ គ្រងវិបត្តិនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដែលវាមិនមែនត្រឹមតែកើតមានឡើងនៅពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែវាក៏ជាទស្សនៈវិស័យទៅថ្ងៃអនាគត ដើម្បីពង្រឹងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយដែលក្នុងនោះការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាគុណប្រយោជន៍នៃការវិនិយោគក្នុងការបង្ការ នូវការបាត់បង់នាពេលអនាគត។ លោក បានបន្តថា ប្រទេសកម្ពុជាយើងប្រឈមការលំបាកកន្លងមកអំពីទឹកជំនន់ ដែល បានធ្វើឱ្យមនុស្សបាត់បង់ជីវិត ខូចខាតចំពោះវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ទំនប់ ហើយរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជន កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។
លោកសង្ឃឹមថា គម្រោងកម្មវិធីដែលយើងត្រូវអនុវត្តក្នុងកិច្ចព្រមព្រៀងនេះ នឹងទទួលបានជាផ្លែផ្កា កសាង ចំណេះដឹងដល់មន្ត្រីនៅគ្រប់កម្រិត ចូលរួមកាត់បន្ថយការធ្វើឱ្យឆាប់ភ័យខ្លាច និងកម្រិតធន់ទៅនឹងមុខ សញ្ញាគ្រោះថ្នាក់ ភាពងាយរងគ្រោះ ហានិភ័យគ្រោះមហន្តរាយ និងការបាត់បង់ផ្សេងៗ ដែលជួយសម្រាល ការប្រឈមធ្លាប់កើតមានកន្លងមក។ចំពោះអង្គការកម្មវិធីស្បៀងអាហារពិភពលោក ដែលបានខិតខំរៀបចំដាក់ចេញនូវកិច្ចព្រមព្រៀងនេះឡើងនិងបានចុះហត្ថលេខាជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវសហការគ្នាជិតស្និទ្ធអនុវត្តការងារយូរអង្វែង និងទទួលបានសមិទ្ធិផលល្អៗ៕

អត្ថបទទាក់ទង