ខ្មែរប៉ុស្ដិ៍ Close

លោក គន់ គីម អញ្ជើញបំពាក់មេដាយមាសដល់អាជ្ញាធរ អ្នកស្ម័គ្រចិត្ត និងវិស័យឯកជននៅខេត្តព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
លោក គន់ គីម អញ្ជើញបំពាក់មេដាយមាសដល់អាជ្ញាធរ អ្នកស្ម័គ្រចិត្ត និងវិស័យឯកជននៅខេត្តព្រះសីហនុ លោក គន់ គីម អញ្ជើញបំពាក់មេដាយមាសដល់អាជ្ញាធរ អ្នកស្ម័គ្រចិត្ត និងវិស័យឯកជននៅខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរ អ្នកស្ម័គ្រចិត្ត និងវិស័យឯកជនផ្សេងៗដែលបានចូលរួមជួយសង្គ្រោះក្នុងការដួលរលំបាក់អគារ៧ ជាន់ នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុកាលពីពេលកន្លងទៅ។

ពិធីបំពាក់មេដាយមាសនេះ បានធ្វើឡើងនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ អ្នកទទួលបានមេដាយមកពី ក្រុមហ៊ុន China Construction S.E.A Cambodia Corporation L.T.D, កងវិស្វកម្ម កាកបាទក្រហមកម្ពុជាខេត្ត មន្ទីរសុខាភិបាល ប្រជាការពារ រដ្ឋបាលក្រុង ក្រុមហ៊ុន Sea Snake Investment Co. LTD ក្រុមការងារអ្នកស្មគ្រ័ចិត្ត សមាគមនារីខេត្ត បញ្ជាការដ្ឋានវិស្វកម្ម, ក្រុមហ៊ុនប្រមូលសំរាម KSWM , ក្រុមហ៊ុន GLSC សរុប ៤៣៤នាក់។

នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រីអាជ្ញាធរ អ្នកស្ម័គ្រចិត្ត វិស័យឯកជន និងកងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមជួយសង្គ្រោះជនរងគ្រោះក្នុងករណីឧបទ្ទវហេតុនៃការបាក់អគារកម្ពស់៧ជាន់ ដែលមានទីតាំងដីឡូ នៅតាមបណ្តោយផ្លូវ ៧មករា ស្ថិតក្នុងភូមិ៣ សង្កាត់កេខ៤ ក្រុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ។

លោក គន់ គីម បានបញ្ជាក់ថា នេះគឺជាការឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងប្រតិបត្តិការជួយសង្គ្រោះរបស់កង កម្លាំងរបស់យើង អាជ្ញាធរដែនដី អ្នកស្ម័គ្រចិត្ត និងវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្គ្រោះរុករកជនរងគ្រោះ និងសាកសពក្នុងឧបទ្ទហេតុ នៃការដួលរំលំបាក់អគារ ៧ជាន់ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ បណ្តាលឱ្យមានមនុស្សស្លាប់ ២៨នាក់ និងរងរបួស ២៦នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមក៕

អត្ថបទទាក់ទង