ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រជុំ​គណៈ​កម្មា​ធិ​ការ​ប្រតិបត្តិ​ការ​លើក​ទី​៣២​ សហព័ន្ធ​អតីត​យុទ្ធ​ជន​អា​ស៊ាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 37
កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រជុំ​គណៈ​កម្មា​ធិ​ការ​ប្រតិបត្តិ​ការ​លើក​ទី​៣២​ សហព័ន្ធ​អតីត​យុទ្ធ​ជន​អា​ស៊ាន កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រជុំ​គណៈ​កម្មា​ធិ​ការ​ប្រតិបត្តិ​ការ​លើក​ទី​៣២​ សហព័ន្ធ​អតីត​យុទ្ធ​ជន​អា​ស៊ាន

គណៈ​ប្រតិភូ​សហព័ន្ធ​អតីត​យុទ្ធជន​អាស៊ាន ​បាន​បើក​កិច្ចប្រជុំគណៈកម្មាធិការ​ប្រតិបត្តិការ​លើក​ទី​៣២​ នា​ព្រឹក​ថ្ងៃទី០៩​ ខែ​ធ្នូ ​ឆ្នាំ​២០០១៩​ ​នៅ​សណ្ឋាគារសុខា ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។​​ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគម​អតីតយុទ្ធជន​កម្ពុជា​ ត្រូវ​បាន​ទទួល​ធ្វើ​ជា​ប្រធាន​នៃសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកនេះផងដែរ​។

លោកទេសរដ្ឋមន្ត្រី ក៏បានទទួល​ជួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជា​មួយ​គណៈប្រតិភូ​សមាគម​អតីត​យុទ្ធជ​ន​មក​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។​ ក្នុង​កិច្ចពិភាក្សានោះ បានផ្តោតជាសំខាន់ក្នុងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ រវាងសមាគម​អតីត​យុទ្ធជន​ ក្នុង​ប្រទេ​ស​សមាជិក​អាស៊ាន​ទាំង​អស់​ ឱ្យកាន់តែល្អប្រសើរក្នុងប្រយោជន៍ជួយដល់អតីត​យុទ្ធជន​ នៃបណ្តាប្រទេស​នីមួយៗ​។

សូម​បញ្ជាក់​ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​ នៃកិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិការ​លើក​ទី​៣២ ​និង​មហា​សន្និបាត​សហព័ន្ធ​អតីត​យុទ្ធ​ជន​អាស៊ាន​លើក​ទី១៩​ ចាប់​ពីថ្ងៃទី ០៩ ​ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះ។ ក្នុងនោះ​មហា​សន្និបាត​សហព័ន្ធ​អតីត​យុទ្ធជនអាស៊ានលើកទី១៩ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់​លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានសមាគមអតីតយុទ្ធ​ជន​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី១០ ​ខែ​ធ្នូ ​ឆ្នាំ​២០១៩​។​

សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្ន មាន​សមាជិក​ចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលី​ពីន,​​ សឹង្ហបុរី, ថៃ, និងវៀតណាម។​ សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះ​ពាល់​ នៃអាយុកាល ​និង​ផលប៉ះពាល់ដោយ​សារ​សង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជន​រង​គ្រោះ​ដោយសារសង្គ្រាមនិង​ផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជនដើម្បីសម្រេច​កិច្ចសហប្រតិបត្តិការ​ឈាន​ទៅ​រក​ភាព​សុខ​ដុមរមនា​ យុត្តិធម៌សង្គម និងសន្ដិភាព។

សហព័ន្ធ​នេះ ​ក៏មាន​បេសកកម្មផ្សព្វផ្សាយ​ឲ្យបានយល់ដឹងស៊ីជម្រៅ​ជា​សកល​នូវ​ទស្សនៈ​ស្មារតី ​ការលើកសរសើរ និងអត្ថ​ប្រយោជន៍នៃបណ្ដាប្រ ទេសក្នុងតំបន់ និងជំរុញការ​ពារ​ភាព​ស្រប​ច្បាប់​ នៃអត្ថប្រយោជន៍អតីត​យុទ្ធជន ដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជា​មួយ​នឹង​ការ​ទទួលស្គាល់ផ្លូវច្បាប់ នៃសមាគម​អតីតយុទ្ធ​ជន​បណ្ដាប្រទេសជា​សមាជិក​សហព័ន្ធ។

លើសពីនេះ ក៏ជំរុញ​ការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខា​សាលា ​ការ​ចែក​ចាយ​ ព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀត​ ដែលជាគុណប្រយោជន៍ស ម្រាប់សមាជិក  ហើយ​សហព័ន្ធ នឹង​ពង្រឹងវិសាលភាពនៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិក​នីមួយៗ ​ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន៕

អត្ថបទទាក់ទង