ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសខ្លះតាំងខ្លួនប្រជាធិបតេយ្យ សិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រឱ្យមានរដ្ឋប្រហារយោធា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 37
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសខ្លះតាំងខ្លួនប្រជាធិបតេយ្យ សិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រឱ្យមានរដ្ឋប្រហារយោធា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសខ្លះតាំងខ្លួនប្រជាធិបតេយ្យ សិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រឱ្យមានរដ្ឋប្រហារយោធា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានប្រទេសខ្លះដែលតាំងខ្លួន ជាបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រឲ្យមានរដ្ឋប្រហារយោធានៅកម្ពុជា និងគាំទ្ររបបប្រជាធិបតេយ្យ ឲ្យអង្គុយនៅ អង្គការសហប្រជាជាតិ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd Asia Pacific Summit 2019-Cambodia) ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញដែលកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ នឹងប្រារព្ធឡើងក្រោមប្រធា នបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជា តិ ការពឹងពាក់គ្នាទៅវិញទៅមកវិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ នឹងមានអ្នកចូលរួមរហូតដល់ទៅជាង២ពាន់នាក់។ អ្នកចូលរួមទាំងនោះ មានជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន សាកលវិទ្យាល័យ អង្គភាពសារព័ត៌មាន អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ធ្វើឡើងដើម្បីពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ហើយដែលមានខ្លឹមសារស្នូល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងជម្លោះ និងដំណោះស្រាយក្នុងគ្រាសំខាន់៕

អត្ថបទទាក់ទង