ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នេះជាពេលវេលាដែលយើងត្រូវរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនមែនជាពេលដែលត្រូវទម្លាក់កំហុសលើគ្នានោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 58
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នេះជាពេលវេលាដែលយើងត្រូវរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនមែនជាពេលដែលត្រូវទម្លាក់កំហុសលើគ្នានោះទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នេះជាពេលវេលាដែលយើងត្រូវរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនមែនជាពេលដែលត្រូវទម្លាក់កំហុសលើគ្នានោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពេលនេះជាពេលវេលាដែលប្រជាជនកម្ពុជាយើងត្រូវរួបរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ មិនមែនជាពេលដែលត្រូវទម្លាក់កំហុសលើគ្នានិងស្តីបន្ទោសគ្នានោះទេ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅពេលនេះ ជាការឆ្លងធ្ងន់ធ្ងរសម្រាប់កម្ពុជា ព្រោះជាការឆ្លងចូលសហគមន៍លើកដំបូង ដែលត្រូវបានលោកដាក់ឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ហើយលោកស្នើឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ និងថែរក្សាសុខភាពរបស់ខ្លួនផងដែរ៕

អត្ថបទទាក់ទង