ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ថ្ងៃស្អែកនេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1465
    លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ថ្ងៃស្អែកនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល ថ្ងៃស្អែកនេះ

    បន្ទាប់ពីខកខានមួយរយៈធំក្នុងការជួបសំណេះសំណាលជាមួយកម្មករ និយោជិតខ្មែរ ដោយសារតែការបំពេញបេសកកម្មជាបន្តបន្ទាប់នៅក្រៅប្រទេសនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងបន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង៦៧០០នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ។

    កម្មករទាំងនោះមកពីរោងចក្រ សហគ្រាសចំនួន៤ នៅក្នុងស្រុកមុខកំពូល។

    សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសអំពីយុទ្ធនាការចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមបណ្តារោងចក្រនានា ក្នុងប្រទេសកម្ពុជា ជារៀងរាល់សប្តាហ៍ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៧មក ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់កម្មករ និយោជិត និងដោះស្រាយបញ្ហាជូនពួកគេ។

    ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជួបជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន៥៧លើក ដែលមានចំនួនសរុបទាំងអស់ ៨០០៥៦៨នាក់ហើយ ៕

    អត្ថបទទាក់ទង