ខ្មែរប៉ុស្ដិ៍ Close

ខេត្តក្រចេះ ជូនដំណឹងស្ដីពីទឹកជំនន់ទន្លេមេគង្គ ដោយសារទឹកបន្តហក់ឡើងលើសពីកម្ពស់ទឹកប្រកាសអាសន្ន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 23

ផ្អែកតាមស្ថានភាពកម្ពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះ បានបន្តហក់ឡើងគិតត្រឹមវេលាម៉ោង ៧:០០នាទី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ដែលមានកម្ពស់ទឹក ២២.២0 ម៉ែត្រ ហួសកម្រិតប្រកាសអាសន្នដែលមានកម្រិតកម្ពស់ទឹកប្រកាសអាសន្នត្រឹម ២២.០០ មែត្រ។

ដើម្បីធានាបាននូវការបន្តការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងទន្លេមេគង្គ តាមតំបន់កំពុងរងផលប៉ះពាល់ និងតាមតំបន់មួយចំនួនដែលអាចរងផងប៉ះពាល់ពីទឹកជំនន់ទន្លេនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សូមជូនដំណឹងបន្ថែមដល់បងប្អូន ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទន្លេមេគង្គដែលកំពុងតែហក់ឡើងដល់កម្ពស់ ២២.២០ មែត្រ(កម្រិតប្រកាសអាសន្នត្រឹម ២២.០០ មែត្រ) ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បតិ្តប្រជាពលរដ្ឋក្នុងមូលដ្ឋានលិចលង់ ជាពិសេសប្រជាពលរដ្ឋនៅតាមមាត់ព្រែកនានា និងសងខាងទន្លេមេគង្គ ។

សូមអានសេចក្ដីជូនដំណឹងទាំងស្រុងរបស់រដ្ឋបាលខេត្តក្រចេះ ៖

អត្ថបទទាក់ទង