ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ សាកល​វិទ្យល័យ​ក្រចេះ នាខេត្តក្រចេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 62
ប្រសាសន៍សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ សាកល​វិទ្យល័យ​ក្រចេះ នាខេត្តក្រចេះ ប្រសាសន៍សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ សាកល​វិទ្យល័យ​ក្រចេះ នាខេត្តក្រចេះ

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាកលវិទ្យាល័យក្រចេះ នៅខេត្តក្រចេះ។

សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគ វិភាគទានដ៏ធំធេងខាងផ្នែកហិរញ្ញវត្ថុ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅក្នុងអង្គការមូលនិធិឧត្តមសិក្សាក្រចេះ ព្រមជាមួយនឹងការឧបត្ថម្ភជាហិរញ្ញប្បទាន ឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋចិន។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញបន្ថែមលើចក្ខុវិស័យខេត្តមួយ សាកលវិទ្យាល័យយ៉ាងតិចមួយ
  2. សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រហូតពេលនេះ ខេត្តកម្ពុជាមួយចំនួនមានសាកលវិទ្យាល័យរួចហើយ ក្នុងនោះមានខេត្ត បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប
  3. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការធ្វើសាកលវិទ្យាល័យមួយបាន ទាមទារឱ្យមានការអភិវឌ្ឍផ្នែកខាងក្រោមជាមុនសិនដូចជា បឋមសិក្សា មធ្យមសិក្សា
  4. សម្តេចតេជោ ហ៊ុន សែន ងឿយឆ្ងល់ថា ហេតុអ្វីបានជាខ្មែរពីដើមដាក់ឈ្មោះខេត្តក្រចេះថា «ក្រចេះ»
  5. សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សាកលវិទ្យាល័យខេត្តក្រចេះ មិនមែនបង្រៀនត្រឹមសិស្សនៅខេត្តក្រចេះនោះទេ គឺអាចជួយបង្កើនជម្រើសដល់និស្សិត នៅខេត្តក្បែនេះផងដែរ
  6. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សាកលវិទ្យាល័យក្រចេះ ដែលកំពុងសម្ពោធនេះ មិនអាចលេចចេញជារូបរាងបានទេ ប្រសិនបើប្រទេសគ្មានសន្តិភាព
  7. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន នាយករដ្ឋមន្រ្តីចិន ដែលបានឧបត្ថម្ភគាំទ្រដល់ការកសាងសាកលវិទ្យាល័យខេត្តក្រចេះ ១០លានដុល្លារអាមេរិក
  8. សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ សាកលវិទ្យាល័យក្រចេះ នៅខ្វះផ្ទះសម្រាប់ការស្នាក់នៅរបស់គ្រូ និងសិស្ស ដែលត្រូវរៀបចំកសាងបន្តទៀត
  9. សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យយកចិត្តទុកដាក់ រៀបចំការស្នាក់នៅសម្រាប់និស្សិតជានារី ដោយសារនិស្សិតបុរសអាចស្នាក់នៅគ្រប់កន្លែងបាន ដូចជាកុដ្ឋលោកជាដើម
  10. សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជំនាន់ប៉ុលពត គេអាចរឹបអូសទ្រព្យសម្បត្តិរបស់ពលរដ្ឋបាន ប៉ុន្តែគេមិនអាំចរឹបអូសចំណេះដឹងពីប្រជាជនបានទេ អញ្ចឹងហើយបានសេសសល់អ្នកចេះ
  11. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមាតាបិតា កុំឱ្យបញ្ឈប់កូនចៅពីការរៀនសូត្រ ដែលជាការប្រមើមើលមិនបានឆ្ងាយ
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមានការអភិវឌ្ឍ ចាំបាច់ត្រូវមានធនធានម​នុស្ស ហើយឥឡូវនេះធនធានមនុស្សយើងកើនឡើង ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែធនធានមនុស្ស​នៅកម្ពុជាមានកម្រិត ទើបក្រុមហ៊ុនបរទេស ដែលមកវិនិយោគនៅកម្ពុជា នាំអ្នកបច្ចេកទេស និងជំនាញរបស់ពួកគេមកធ្វើការ
  14. សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទេសចរណ៍១លាន២សែននាក់ បាននាំមកប្រាក់ចំណូលដល់ខ្មែរច្រើនណាស់
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនមកស្រុកខ្មែរ មិនមករស់នៅស្រុកខ្មែរទេ ចិនសម័យនេះ គឺខុសពីសម័យមុនដែលចិនជួបភាពវឹកវរ
  16. សម្តេចតេជោ ហ៊ុន សែន ថ្លែងឲ្យដឹងថា កម្ពុជាមិនទាន់មានកម្មករជំនាញគ្រប់គ្រាន់ សម្រាប់ការកសាងអគារខ្ពស់ៗ ដែលចិនកសាងនៅកម្ពុជានៅឡើយ
  17. សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រៅពីទេសចរចិន១លាន២សែននាក់ នៅមានក្រុមហ៊ុនចិនច្រើនណាស់ ដែលមកវិនិយោគនៅកម្ពុជា និងកំពុងអភិវឌ្ឍកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
  18. សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភរឿងចិនមកវិនិយោគនៅកម្ពុជា ព្រោះចិនមិននៅកម្ពុជារហូតទេ
  19. សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យុវជនសម័យនេះមានជម្រើសច្រើនយ៉ាង អ្នកចប់បាក់ឌុបនៅខេត្តក្រចេះ មិនរៀននៅក្រចេះ មករៀននៅសាកលវិទ្យាល័យ នារាជធានីភ្នំពេញក៏បាន
  20. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម័យប្រទេសមានសន្តិភាព និងសម័យប្រទេសមានសង្រ្គាមខុសគ្នា ដោយសារតែសិស្សសម័យនេះមានជម្រើសច្រើន
  21. សម្តេចតេជោ ហ៊ុន សែន អះអាងថា តំបន់ត្រីកោណ នៅក្នុងប្រទេសកម្ពុជាពេលនេះ មានការអភិវឌ្ឍប្រសើរជាងឆ្នាំ១៩៩៨ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេច
  22. សម្តេចតេជោ ហ៊ុន សែន អះអាងថា តំបន់ត្រីកោណ នៅក្នុងប្រទេសកម្ពុជា បានអភិវឌ្ឍច្រើន ប៉ុន្តែមិនត្រូវបានបញ្ចូលក្នុងរបាយការណ៍
  23. សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការអភិវឌ្ឍនៅតំបន់ត្រីកោណ កម្ពុជាបានចំណាយលុយប្រមាណ៥០០ ទៅ៦០០លានទៅហើយ មិនមែនត្រឹមតែជំនួយបរទេសទេ
  24. សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ត្រូវតែបង្កើតស្ពានមួយ នៅទីរួមខេត្តក្រចេះនេះ ដើម្បីសម្រួលដល់ទំនាក់ទំនងអ្នកក្រចេះ ទៅកំពង់ធំ និងសៀមរាបឱ្យបានលឿន
  25. សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោកគ្រូ អ្នកគ្រូ ត្រូវតែចេះដឹងការប្រៀនប្រដៅរបស់បណ្ឌិត អ៊ូ ចុង និងក្រុមង៉ុយ ឱ្យច្រើនជាងសិស្ស។
  26. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ៤៣ឆ្នាំមុនប្រជាជននៅភ្នំពេញ ត្រូវបានជម្លៀសចេញពីភ្នំពេញទៅជនបទ ៤៣ឆ្នាំក្រោយប្រជាជនសម្រុកចូលភ្នំពេញវិញ ក្រោយមកពីដើរកម្សាន្តនៅឱកាសបុណ្យចូលឆ្នាំថ្មី
  27. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការគោរពសីលធម៌ ចំពោះជនពិការ។ អ្នកហៅអាខ្វាក់ ការកំបុត គឺជាទង្វើអសីលធម៌ មិនគួរលើកលែង
  28. សម្តេចតេជោ ហ៊ុន សែន៖ អតីតព្រះមហាក្សត្រថៃ ដែលពិការព្រះនេត្រម្ខាង បានខ្វាល់យ៉ាងខ្លាំង នៅពេលដែលដឹងថា អ្នកនយោបាយបានជេរខ្ញុំ «អាខ្វាក់»
  29. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង