ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជាសម្រេចមិនយកអាករបន្ថែមលេីប្រេងសាំងនិងប្រេងម៉ាស៊ូត ជាការឆ្លើយតបនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល

ដោយ៖សូ សែនឬទ្ធា | ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 125
រាជរដ្ឋាភិបាលកម្ពុជាសម្រេចមិនយកអាករបន្ថែមលេីប្រេងសាំងនិងប្រេងម៉ាស៊ូត ជាការឆ្លើយតបនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល រាជរដ្ឋាភិបាលកម្ពុជាសម្រេចមិនយកអាករបន្ថែមលេីប្រេងសាំងនិងប្រេងម៉ាស៊ូត ជាការឆ្លើយតបនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការប្រែប្រួលកេីនឡេីងតម្លៃប្រេងឥន្ទន:ជាសកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការខាងលេី តាមរយ:ក្រសួងជំនាញដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម និង ក្រសួងរ៉ែ និងថាមពល តាមរយ:សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ទន:នៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២០ មីនា ២០២៦ ដោយបានសម្រេច៖

១/ បញ្ចុះអាករបន្ថែមលេីប្រេងសាំងនិងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ
២/ បញ្ចុះអាករពិសេសលេីប្រេងម៉ាស៊ូត ពី ៤% មក ០% និង
៣/ បញ្ចុះអាករលេីតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%៕

អត្ថបទទាក់ទង