ពិតជារំជួលចិត្តពេល Pogba បង្ហាញសារលើអាវពេល Free Kick ចូលរុស្ស៊ី
ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានយកឈ្នះ រុស្ស៊ី ៣ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីយប់ថ្ងៃអង្គារ។
ក្នុងចំណោម៣គ្រាប់របស់ក្រុមរហស្សនាមថាមាន់គកចាប់អារម្មណ៍ការទាត់ Free Kick ដ៏ល្អរបស់ Paul Pogba នៅនាទិ៤៩។ ភ្លាមៗក្រោយទាត់ចូលគ្រាប់ទី៣ឲ្យបារាំងខ្សែបម្រើវ័យ២៤ឆ្នាំបានលើកអាវបង្ហាញសារមួយ និងយកដៃចង្អុលទៅលើ។
សំណេជាភាសាបារាំង Bon Anniversaire, Papa. Allah y Rahmou របស់កីឡាករមកពី Manchester United គឺមានន័យថា “រីករាយថ្ងៃកំណើតលោកប៉ា សូមឲ្យព្រះផ្ដល់ប្រទានពរដល់អ្នក”។
គួរបញ្ជាក់គ្រាប់របស់ Pogba គឺស៊ុតចូលចំថ្ងៃកំណើតគម្រប់៨០ឆ្នាំរបស់ឪពុក ប៉ុន្តែលោក Fassou Antoine Pogba បានស្លាប់បាត់បង់ជីវិតជិត១ឆ្នាំទៅហើយដោយសារជំងឺរ៉ាំរ៉ៃដ៏យូរអង្វែង៕
ប្រភព៖ Sabay