ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ « តើអ្នកណាឆ្កួត? »

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 67
លិខិតមិត្តអ្នកអាន៖  « តើអ្នកណាឆ្កួត? » លិខិតមិត្តអ្នកអាន៖ « តើអ្នកណាឆ្កួត? »

នេះជារឿងដែលគួរឲ្យអស់សំណើចម្តងទៀតនៅពេលដែលខ្ញុំបានឃើញសារលោកសមរង្ស៊ីបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃទី១២សីហាដោយអះអាងថាការប្រកាសផែនការឡប់ឡែនៃការវិលចូលស្រុកវិញគឺជាសង្គ្រាមចិត្តសាស្ត្រដើម្បីកុំឲ្យគេដឹងថាទៅថ្ងៃណាពិតប្រាកដ? អ្វីដែលគួរឲ្យហួសចិត្តដំបូងបំផុតហើយចង់ដាក់ជាសំនួរវីញនោះគឺបើដឹងអញ្ជឹងដែរចុះម៉េចក៍ប៉ុន្មានខែនិងថ្ងៃមុននេះក៍ចេញមកប្រកាសអត់ស្វាងពីថ្ងៃនិងខែច្បាស់លាស់ម៉េសថាចូលស្រុកវីញនៅចុងខែមិនា… ចុងខែសីហា. ..  មិនអោយហួសខែកញ្ញា២០១៩។ល។ នេះគេហៅថាជាមនុស្សនិយាយឲ្យតែរួចពីមាត់និងគ្មានគោលដៅយុទ្ធសាស្ត្រអ្វីក្នុងខ្លួនទាល់តែសោះ។ហើយបើនិយាយតាមបែបផ្សេងវីញរបៀបនេះគេហៅថាជាមនុស្សបាត់បង់ការគ្រប់គ្រងខ្លួនឯងហើយ «C’est un type qui manque de maitrise de soi» ។

អ្វីដែលគួរឲ្យចង់សើចបំផុតមួយទៀតនោះគឺលោកសមរង្ស៊ីអះអាងថាចង់ធ្វើឲ្យលោកនាយករដ្ធមន្ត្រីហ៊ុនសែន«ឆ្កួត» ដោយសារផែនការឡប់ឡែរបស់គាត់។

ខ្ញុំពិតជាទប់សំណើចមិនបានមែនព្រោះខ្លឹមសារដែលលោករង្ស៊ីលើកឡើងនេះពិតជាអាចបញ្ជាក់បានថាគាត់ពិតជាអ្នកឆ្កួតទៅវីញនោះទេ? ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយ៉ាងដូច្នេះ?

លោកហ៊ុនសែនគាត់កំពុងកាន់អំណាចយ៉ាងណែនពេញដៃព្រោះគណបក្សរបស់គាត់បានឈ្នះឆ្នោតដោយដណ្តើមបានកៅអីក្នុងសភា១០០%ជាពិសេសគឺមានប្រជាជនរហូតដល់ទៅជាង៨៣% បានទៅចូលរួមបោះឆ្នោត។ហើយឥឡូវនេះគាត់ក៍កំពុងតែបន្តដឹកនាំប្រទេសដែលជារដ្ឋអធិបតេយ្យមួយដោយគ្រប់គ្រងបានទាំងស្រុងលើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងកំពុងធ្វើឲ្យប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅអាស៊ានក្នុងរង្វង់៧% ជាងមួយទសវត្សរ៍មកហើយ។ក្នុងមួយថ្ងៃៗប្រជាជនខ្មែរនៅទូទាំងប្រទេសដែលបានតាមដានមើលសកម្មភាពលោកហ៊ុនសែនតាមបណ្តាញផ្សព្វផ្សាយទាំងបែបប្រពៃណីនិងថ្មីទំនើបគេអាចមើលឃើញមេដឹកនាំរូបនេះរវល់រកតែពេលសំរាកមិនបានក្នុងការទទួលភ្ញៀវបរទេសពីគ្រប់ទ្វីបដែលមកទស្សនៈកិច្ចផ្លូវរដ្ឋឬមកចងមិត្តភាពជាមួយកម្ពុជាដើម្បីការងារនិងមុខជំនួញឬមកធ្វើទេសចរណ៍។ល។និយាយតាមបែបផ្សេងលោក”ហ៊ុនសែនកំពុងកាន់សន្លឹកបៀរអាត់ទាំង៤នៅក្នុងដៃ” នេះមិនរាប់សន្លឹកបៀរផ្សេងៗទៀតដែលគាត់តែងតែបានរក្សាទុកក្នុងហោប៉ៅ។ដូច្នេះក្នុងស្ថានភាពដ៍រឹងមាំរបស់លោកហ៊ុនសែនបែបនេះខ្ញុំគិតថាអ្នកដែលគួរត្រូវក្អួតឈាមក្លាយជាមនុស្សឆ្កួតនិងកំពុងតែឆ្កួតបណ្តើរៗហើយនោះគឺលោកសមរង្ស៊ីខ្លួនឯងឯណោះវីញទេ។ឆ្កួតពីព្រោះខ្លួនគាត់បានចាញ់គ្រប់យ៉ាងបានបាត់បង់អ្វីៗគ្មានសល់ពោលគឺគណបក្សក៏រលាយរលត់ខ្លួនឯងក៍រត់ចោលស្រុករកដីនៅមិនបានទ្វារក៍បានបិទគ្រប់ច្រកសូម្បីតែផែនការចង់វិលចូលស្រុកវិញក៏បរាជ័យនិងត្រូវបង្កើតលេសអត់ស្វាងប្រកាសរំកិលលើកពេលជាបន្តបន្ទាប់ពីព្រោះតែគ្មានសញ្ញារឺពន្លឺណាមួយដែលបង្ហាញផ្លូវថាលោកសមរង្ស៊ីអាចវិលចូលស្រុកវីញបានដោយមិនប្រឈមមុខនឹងគុកច្រវ៉ាក់ខ្នោះដែលអាជ្ញាធរមានសម្ថកិច្ចកំពុងរង់ចាំគាត់គ្រប់ពេលវេលា។

និយាយជារួមលោកសមរង្ស៊ីកំពុងតែអស់ផ្លូវដើរព្រោះទៅពឹងបរទេសក៏មិនអាចជួយគាត់បានពឹងលើខ្លួនឯងក៏មិនកើតរីឯកម្លាំងគាំទ្រក៏បានបាត់បង់ស្ទើរគ្មានសល់ខណៈដែលផ្ទៃក្នុងក្រុមប្រឆាំងបាក់បែកខ្ទេចខ្ទីរដោយមួយថ្ងៃៗឃើញតែកាប់ចាក់គ្នាជេរប្រមាថគ្នាតែគ្នាឯង។នេះហើយជាស្ថានភាពដែលអាចធ្វើឲ្យមេដឹកនាំនយោបាយមួយនេះអាចឆ្កួតបាន។

គ្រាន់តែឃើញសកម្មភាពនិងសំណេរនៅលើហ្វេសប៊ុកក៏គេអាចសន្និដ្ឋានបានដែរថាលោកសមរង្ស៊ីកំពុង់វិលវល់ឡប់សតិហើយ។ពេលខ្ញុំមើលចុះមើលឡើងនូវរូបភាពដែលគាត់បង្ហោះនូវរបៀបដែលគាត់ហាត់កីឡានិងរបៀបដែលគាត់យករឿង

ប្រឌិតអេចអូចអត់ប្រយោជន៍មកបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនព្រមទាំងពាក្យសម្តីចាក់ដោតញុះញង់។ល។និង។ល។គឺក៍អាចវាយតំលៃសន្និដ្ធានបានថានេះជាសកម្មភាពដែលមិនសមកាលីបធ្វើជាអ្នកដឹកនាំនយោបាយទាល់តែសោះព្រោះជាទង្វើបែបក្មេងនៅបៀមដៃដែលអស់តម្លៃក្នុងសភាពជាមនុស្សឯកាអនាថា។

សរុបមកវីញនៅពេលដែលស្ថានភាពប្រទេសជាតិកាន់តែមានស្ថេរភាពហើយជីវភាពប្រជាជនកាន់តែល្អប្រសើរក្រោមការកាច់ចង្កូតរបស់លោកហ៊ុនសែនពេលនោះគឺលោកសមរង្ស៊ីគាត់ក៍កាន់តែតប់ប្រម៉ល់តុកស៊ីចខ្លាំងឡើងៗដោយរងសម្ពាធផ្លូវចិត្តគ្រប់យ៉ាងដោយសារតែការបរាជ័យអស់ពីខ្លួនក្នុងជីវិតនយោបាយរបស់គាត់ពោលគឺសមរង្ស៊ីពេលនេះកំពុងស្ថិតក្នុងស្ថានភាពដូចជាមនុស្សឆ្កួតតែបែរជាគាត់ស្រែកថាអ្នកដែលធ្វើឲ្យគាត់ឆ្កួតនោះជាមនុស្សឆ្កួតទៅវិញ! នេះបានចំជាមនុស្សឆ្កួតមែន៕

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង