ខ្មែរប៉ុស្ដិ៍ Close

សម្តេច ហ៊ុន សែន បកស្បែក​ សម រង្ស៊ី ពីអំពើក្បត់ជាតិនៃការចុះកិច្ចព្រមព្រៀងកាត់ដីកម្ពុជា៤ខេត្តឱ្យជនជាតិភាគតិចវៀតណាម

ដោយ៖ ប្រាជ្ញ ឧត្តម ​​ | ថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 46
សម្តេច ហ៊ុន សែន បកស្បែក​ សម រង្ស៊ី ពីអំពើក្បត់ជាតិនៃការចុះកិច្ចព្រមព្រៀងកាត់ដីកម្ពុជា៤ខេត្តឱ្យជនជាតិភាគតិចវៀតណាម សម្តេច ហ៊ុន សែន បកស្បែក​ សម រង្ស៊ី ពីអំពើក្បត់ជាតិនៃការចុះកិច្ចព្រមព្រៀងកាត់ដីកម្ពុជា៤ខេត្តឱ្យជនជាតិភាគតិចវៀតណាម

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបកស្រាយពីអំពើក្បត់ជាតិថ្មីមួយទៀត ដែលបានលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជាឱ្យជនជាតិ ភាគតិចវៀតណាម ឱ្យប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់បានដឹង។

បន្ទាប់​ពី​បាន​ចាក់​ផ្សាយ​ផ្ទាល់​ប្រាប់​បងប្អូន​ពលរដ្ឋ​ខ្មែរនៅ​អូស្ត្រាលី​នូវ​វីដេអូឃ្លីប​ខ្លី​មួយ​ដែល​និយាយ​អំពី​ សម រង្ស៊ី ដែល​ចុះ​ហត្ថលេខាកាត់ដី​ឱ្យ​ជន​ជាតិ​ភាគ​តិចយួន​ Degar  សម្តេច​ក៏បាន​ថ្លែងរៀប​រាប​ពី​អំពើ​ក្បត់​ជាតិ​ថ្មី​មួយ​ទៀតនេះប្រាប់​បងប្អូនសហគមន៍ខ្មែរដែល​កំពុង​រស់នៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ប្រមាណជាង ៨០០នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នាទីក្រុងស៊ីដនីថា «មិនទាន់បានកាន់អំណាចផងគេហ៊ានធ្វើដល់ម្លឹងហើយ ! ភ័យពេកគេហៅគ្នាមកប្រជុំ បញ្ជាក់ថា កុក ស ជាខ្មែរ ស្រាប់តែឱ្យ កុក ស និយាយ កុក ស អត់ចេះខ្មែរ មួយមាត់ផង! កម្ពុជាប្រឆាំង មិនឱ្យមានតំបន់អប្បគមន៍នោះទេ ! កម្ពុជាមានជនជាតិភាគតិច គួយ ព្នង ជាដើមតែគ្មានជនជាតិភាគតិចម៉ុងតាញ៉ានោះទេ ! ម៉ុងតាញ៉ាជាជនជាតិភាគតិចវៀតណាម»។

សូមរំលឹកថាកាលពីខែកុម្ភៈ និងខែ មេសា ឆ្នាំ២០១៣ ទណ្ឌិត​ សម រង្ស៊ី បានចុះកិច្ច ព្រមព្រៀង ជាមួយ លោក កុក ស មេដឹកនាំយួន ជាជនជាតិដើមភាគតិច Degar (ជា២ភាសា ខ្មែរ និងអង់គ្លេស) នេះបើយោងតាមរយៈ ការទម្លាយឯកសារសំងាត់ ដែលបានបើកបង្ហាញ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨កន្លងមកតាមរយៈសារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក៕

 

អត្ថបទទាក់ទង