ខ្មែរប៉ុស្ដិ៍ Close

ទណ្ឌិត សម រង្ស៉ី ត្រូវបានប្រជាពលរដ្ឋជាច្រើន Comment រិះគន់ និងវាយប្រហារធ្ងន់ៗ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង (RFI)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 55
ទណ្ឌិត សម រង្ស៉ី ត្រូវបានប្រជាពលរដ្ឋជាច្រើន Comment រិះគន់ និងវាយប្រហារធ្ងន់ៗ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង (RFI) ទណ្ឌិត សម រង្ស៉ី ត្រូវបានប្រជាពលរដ្ឋជាច្រើន Comment រិះគន់ និងវាយប្រហារធ្ងន់ៗ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង (RFI)

នៅក្នុងកិច្ចសម្ភាសរបស់វិទ្យុបារាំងអន្តរជាតិ (RFI) តំណាងដោយលោក គួច គន្ធារ៉ា ជាមួយលោក សម រង្ស៉ី អំពីជំហររបស់ទណ្ឌិតរូបនេះ ក្នុងការត្រឡប់មកកាន់ប្រទេសកម្ពុជា ដែលបង្ហោះលើហ្វេសប៊ុក វិទ្យុបារាំង នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ប្រជាពលរដ្ឋជាច្រើន ជាពិសេសប្រិយមិត្តរបស់វិទ្យុនេះ បាននិងកំពុងបង្ហាញពីការមិនគាំទ្រ និងជេរប្រទេចផ្ដាសាចំពោះទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ជាបន្តបន្ទាប់ ដោយភាពក្រឡេចក្រឡុច គ្មានសមត្ថភាព ក្នុងការធ្វើនយោបាយ។

ក្នុងកិច្ចសម្ភាសនោះ អ្នកសារព័ត៌មានវិទ្យុបារាំង ដែលជាវិទ្យុប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈខ្ពស់ បានសួរចំៗអំពីលទ្ធភាពនៃការវិលត្រឡប់របស់ លោក សម រង្ស៉ី ដោយសារតែភាពបរាជ័យរបស់ក្រុមលោក ក្នុងការចូលទៅកាន់ប្រទេសថៃ និងប្រទេសមួយចំនួននៅអាស៊ាន។ លោក គួច គន្ធារ៉ា បានសួរថាតើ ជីវិតនយោបាយរបស់ លោក សម រង្ស៉ី នឹងត្រូវបញ្ចប់ឬទេ? នៅពេលមិនបានមកប្រទេសកម្ពុជាដូចការប្រកាសនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ? ប៉ុន្តែសំណួរនេះបានធ្វើឲ្យទណ្ឌិត សម រង្ស៉ី ខឹងសម្បារនឹងវិទ្យុបារាំង ដោយចោទថា វិទ្យុនេះគ្មានវិជ្ជាជីវៈទៅវិញ។

ជាសារចំអកដល់ទណ្ឌិត សម រង្ស៉ីនោះ ហ្វេសប៊ុកឈ្មោះ Rin Sothy បានសរសេរថា៖ «សម្តីមេស៊ី យកប្រជារាស្ត្រដាក់មុខឲ្យឲ្យស្លាប់ជំនួសវាតែរហូត»។ ចំណែក Brunei Chan បានសរសេរថា៖ «រង់ចាំអ្នកយូរហេីយ ឱ្យតែមកត្រៀមរួចហើយដាក់ឱ្យបែកក្បាលម៉ង»។

ជាមួយគ្នានេះ ហ្វេសប៊ុកឈ្មោះ «សុំត្រឹមមនុស្សស្មោះ» សរសេរថា៖ ធ្លាប់តែឆ្លើយនៅវិទ្យុអាស៊ីសេរី និង VOA ស្រួលសុទ្ធតែអញ ឥឡូវនេះមកឆ្លើយនៅវិទ្យុបារាំង អន្តរជាតិម្ដង អញគាំងបេះដូង សួរចំៗពេកទៅផ្លូវណាទេអញម្ដងនេះ បងពិធីករកុំធ្វើបាបអុំស៊ី ខ្ញុំគាត់ជាបក្សសាងគ្រោះជាតិផង ??????»។

សម្រាប់ ហ្វេសប៊ុកឈ្មោះ សំឣាត ពេជ្រ៖ «២០ឆ្នាំជាងហើយសម្តីអាចោលម្សៀតឯងហ្នឹងនិយាយតែប៉ុន្មានម៉ាត់ហ្នឹងឯង»។

ហ្វេសប៊ុកឈ្មោះ Meng Hou៖ សំនួរចាក់ដោត ចម្លើយដ៏គ្រោះថ្នាក់ និងមិនមានការទទួលខុសត្រូវ ១.បើសិនប្រជាពលរដ្ឋងើបមកតវ៉ាហើយមានគ្រោះថ្នាក់ហើយ គម្រោងមិនទទួលបានជោគជ័យតើនរណាទទួលខុសត្រូវលើអ្នកទាំងនោះ? ២. ប្រជាពលរដ្ធទាំងអស់មិនមែនសុទ្ធតែគាំទ្រ ឯកឧត្តមទាំងអស់នោះទេ ក៏មានអ្នកគាំទ្របក្សកាន់អំណាចដែរ តើអ្នកទាំងនោះពិតជានៅស្ងៀមតើមែនទេច្បាស់ណាស់ហឹង្សារនឹងកើតឡើង ៣. ភាពច្របូកច្របល់នឹងកើតឡើងរវាងអ្នកគាំទ្រ និងអ្នកគាំទ្រ ៤. ការចូលរួមដោយប្រដាប់អាវុធចង់ ឬមិនចង់គឺចាត់ទុកថារដ្ឋប្រហារ១០០% ខ្ញុំនិយាយក្នុងនាមពលរដ្ធសាមញ្ញធម្មតាមិនលំអៀងបក្សណាមួយឡើយ តែនិយាយជាការវាយតម្លៃជាក់ស្តែង ប្រយ័ត្តជាន់ដានប្រវត្តសាស្រ្តក្រោមពាក្យស្លោក «ជ័យោសម្តេចឪនរណាមិនទៅបាញ់ចោល» ពេលទៅដល់ដូចចូលអន្ទាក់ចឹង។

ហ្វេសប៊ុកឈ្មោះ Sithan Sors៖ ច្បាស់ណាស់ សម រង្ស៉ី មិនចូលដាច់ខាតតាមរយៈវីដេអូនេះ ស្ដាប់សម្ដីគាត់ ខ្ញុំថា 100% គឺគាត់អត់ចូលស្រុកខ្មែរទេ គឺគ្រាន់តែបង្ករចលាចលឱ្យគេលើកយកប្រធានបទអំពីគាត់មកនិយាយតែប៉ុណ្ណោះ។

ហ្វេសប៊ុកឈ្មោះ លក្ខិណា គីម៖ ខ្ញុំមិនគាំទ្រពូស៊ីឯងទេ បើ RFI មកសួរខ្ញុំវិញគឺខ្ញុំឆ្លើយថា ខ្ញុំមិនត្រូវការពូស៊ីឯងទេ

ហ្វេសប៊ុកឈ្មោះ Rath Bondol៖ ចេះតែនិយាយអោយរួចពីមាត់ហ្មងហា ផ្តួលរំលំ ប្តូររបប ថ្ងៃ៩ អញចង់កោសក់សាក់រូបលោកឯងផងបេីធ្វេីបានមែននោះ ??? សមស្រមើស្រមៃមើលលទ្ធភាពខ្លួនឯង សព្វថ្ងៃផង???

ហ្វេសប៊ុកឈ្មោះ Bun Chhieng៖ អានេះឈ្លើយ ថាវិទ្យុបារាំងគ្មានវិជ្ជាជីវៈ មិនដូចវិទ្យុអាស៊ីសេរីរបស់វាទេ ដែលចេះសម្ភាសអ្នកគាំទ្រវា បង្ហាញថាជាសម្លេងគាំទ្រ! មិនដឹងខួរធើពីអីទេ អាម្សៀ សតិមិនគ្រប់!

ហ្វេសប៊ុកឈ្មោះ ប៉ិច សៀមរាប៖ គ្មានជំនឿរក្នុងខ្លួនសូម្បីបន្តិច បើនិយាយទៅសមរង្សីចាប់ផ្តើមមុខជ្រុងហើយព្រោះតែដេកមិនលក់កុហកពលរដ្ឋខែ្មរដែលគាំទ្រខ្លួន ទាល់ច្រកអស់សង្ឃឹមក្នុងចិត្ត ដេកគិតដេកព្រួយ ដេកខ្វល់ ល្បែងធ្ពឹនភ្នែកសមរង្សីបោកបានតែខ្មែរមួយចំនួនតូចដែលចង់បានអំណាចតែប៉ុណ្ណោះ រាស្រ្តដូចខ្ញុំសុខចិត្តក្រងាប់ក៏មិនគាំទ្រសមរង្សុីដែរ ព្រោះខ្លាចកូនចៅជំនាន់ក្រោយជួបសង្រ្គាមដូចស្រមោលអាឌិតកាល

ហ្វេសប៊ុកឈ្មោះ Bun Chhay៖ គេសួរខាងលិចឆ្លើយខាងកើតអាប្រកាច់ ហ៊ានមកវេទនាខ្លួនឡូវបើរាស្ត្រលែងជឿហើយសន្យាខ្យល់រហូត

ហ្វេសប៊ុកឈ្មោះ ជាង សំណង់៖ ស្តាប់ទៅចង់តែសើច មុខក្រាស់មែនអាស្អីគេនេះ ឯណាអ្នកគាំទ្រទៅណាអស់ហើយខមិនមួយមើលចែកគំនិតអោយខ្ញុំបានដឹងផងថាយើងគិតម៉េច

ហ្វេសប៊ុកឈ្មោះ Pagna Lsp ៖ អានេះមិនចេះការពារប្រយោជន៍ជាតិសោះ ពិសេសរឿងចោទទំនាក់ទំនងខ្មែរចិន។ គេខំការពារមិនមានមូលដ្ឋានទ័ពចិនទេ វាបែរបន្ទរតាមបរទេសខ្លះព្យាយាមពន្លិចខ្មែរ។ ចង់អោយខ្មែរសត្រូវចិនវិញ ក្នុងពេលប្រទេសទាំងអស់ក្នុងតំបន់ចង់បានទំនាក់ទំនងល្អជា១ចិន។ សួរចិនមានឈ្លានពាន ទម្លាក់គ្រាប់បែកប្រទេសណា១ដូចប្រទេសខ្លះនៅ។ អានេះឡប់ហើយតើ។ សូមសរសើរអ្នកសម្ភាសន៍

ហ្វេសប៊ុកឈ្មោះ Eang Vannak៖ សមរង្ស៉ី ឆ្លើយខុសសំណួររហូតចឹងពូ! គិតទៅអត់ចោលមែនអាចរឹកទម្លាក់ដាក់កូនចៅជាអាយ៉ងខ្លួន ដូចរុញក្បាលក្រុមកាសែតក្រៅច្បាប់អាស៉ីសេរីចូលក្រោមដីចឹង

ហ្វេសប៊ុកឈ្មោះ Odom Heng Heng៖ គ្មានកន្លែងជ្រកឱ្យពិតប្រាកដសោះ អ្នកនយោបាយឡប់សតិ មិនដែលទទួលខុសត្រីវនូវទង្វើរបស់ខ្លួនទាល់តែសោះអាឆ្កួត !!!!! ។

ហ្វេសប៊ុកឈ្មោះ Rathanak Yun៖ គេសួរខ្លួន បែរជាទៅឆ្លើយអ្នកដ៏ទៃមនុស្សក្រឡេចក្រឡុចចឹងមកដឹងនាំប្រទេសកើតដែរអី? និយាយថាមិនមែនមកក្នុងរូបភាព រដ្ឋប្រហារទេ តែបែរជានិយាយថាមកផ្ដួលរបបរបស់សម្ដេច វាស្មើនឹងផ្ដួលរដ្ឋាភិបាលស្របច្បាប់ ចឹងបានគេហៅអាអ្នកនយោបាយបោកយកតែលុយ និងគេហៅអាក្បត់ជាតិមិនខុសមែន សង្ស័យមិនដែរថតសំលេងខ្លួនឯងស្ដាប់ឡើងវិញទេ មើលទៅ។ ??????

ហ្វេសប៊ុកឈ្មោះ ក្មេង ស្រែ៖ ក្រុមរដ្ឋប្រហារដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី កំពុងទ័លជ្រកព្រោះគ្មានអ្នកចូលរួម និងគាំទ្រផែនការបំផ្លាញជាតិរបស់ខ្លួន

ហ្វេសប៊ុកឈ្មោះ SomNang So៖ សំនួរដ៏មានន័យគឺបានឆ្លុះបញ្ចាំងពីទស្សន:ពិតរបស់វិទ្យុ RFI បារំាង ដែលបានសួរទៅ សម រង្សី អ្វីដែលសមរង្សីឆ្លើយគឺ មិនមែន ស្របទៅនឹងប្រធានបទឡើយ គឺឆ្លើយរបៀបផ្ចាញ់ផ្ចាលតែប៉ុណ្ណោះនេះសរបញ្ជាក់ថាភាពក្រឡិចក្រឡុចរបស់សមរង្សី គឺមិនកែប្រែ..
អរគុណ RFI មួយសំនួរក៏ធ្វើឲ្យយសមរង្សី ទល់ច្រកដែរ RFI គឺ វិទ្យុឆ្លុះបញ្ចាំងពីរ ពត៍មានពិតក្នុងសង្គមមិនលំអៀង…ចំណែក សម រង្ស៉ី កំពុងតែបោកបន្តរឱ្យដល់ថ្ងៃ អវសាន្តហើយ ៩ វិច្ឆិកា…

ហ្វេសប៊ុកឈ្មោះ Robert Jefferson៖ នេះជាមនុស្សមហាក្រឡិកក្រឡុកនិយាយឥគ្មានការពឹត១ម៉ាត់ ចង់ដូរគុម្នឹត្យ១០០ដងក្នុង១ថ្ងៃ ហើយដើរស្រែកត្អូញត្អែថា ស្រុកខ្មែរក្រៗណាស់ចង់ងាប់អស់ហើយ តែខ្លួនឯងថតរូបបង្ហោះឃើញតែសម្បូណ៍សប្បាយ សុីចុកហូរហៀចាក់ជ្រាស គេងប្រវ័ញយកពីញើសឈាម អ្នកដ៏ទៃអ្នកក្រីក្រ រឿងឥមឹនឲ្យគ្នាក្រ ហើយដើស្រែកអន្ទងឲ្យគេទៅតាមដង្ហែរដង្ហម ទៅរកងាប់ជាប់គុកឯណាចង់ឲ្យ ទៅងាប់ជាប់គុកជាមួយ មឹនហ៊ានធ្វើឥប្រឈគ្រោះថ្នាក់ម្នាក់ឯងទេ ស្រែកប្រកូសប្រកាសឲ្យមនុស្សរាប់មុឺនទៅងាប់ជុម្នួសខ្លួន៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង