ខ្មែរប៉ុស្ដិ៍ Close

ផ្លូវជាតិលេខ៧៦​ (ខេត្តរតនគិរី)​ ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 46
ផ្លូវជាតិលេខ៧៦​ (ខេត្តរតនគិរី)​ ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ផ្លូវជាតិលេខ៧៦​ (ខេត្តរតនគិរី)​ ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន

នាថ្ងៃទី​១០​ សីហា​ ឆ្នាំ២០១៩​ ផ្លូវជាតិលេខ៧៦​ ចន្លោះគីឡូម៉ែត្រពី Pk271+200​ ទៅ​ Pk271+850​ ត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន​ ដោយសារតែ​ រងគ្រោះដោយទឹកហូរកាត់ផ្លូវ​ ដែលមានប្រវែង៦៥០ម​ លេីសពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៩ ប្រវែង 50ម។​ ចំណែកកំពស់ទឹកហូរ 0.95ម៉ែត្រ លើសពីម្សិលមិញ 0.15ម៉ែត្រ។ នេះបើតាមការផ្សព្វផ្សាយអោយដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន

អាស្រ័យដូចបានជម្រាបជូនខាងលេី​នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន​ និងយោគយល់អធ្យាស្រ័យ៕

អត្ថបទទាក់ទង