ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ានី ផ្តល់ថ្នាំសង្កូវដល់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅ និងអ្នករងគ្រោះដោយសារទឹកជំនន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 4

កំពង់ស្ពឺ៖ លោក សំ រិទ្ធី ជំនួយការផ្ទាល់របស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ បានប្រគល់ថ្នាំពេទ្យជាអំណោយរបស់លោក ហ៊ុន ម៉ានី ដល់មន្ទីរសុខាភិបាលខេត្ត សម្រាប់ព្យាបាលប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ។

អំណោយទាំងនោះ រួមមាន៖ ថ្នាំប៉ារាសេតាមុល ៥០កេស, ថ្នាំម៉ុលទីវីតាមីន ២៦កេស, ថ្នាំ Metroridazole ៧៥០កំប៉ុង, សេរ៉ូម GLUCOSE D-OCP ៦កេស, សេរ៉ូមGLUCOSE D10W ៤កេស។

លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា មន្ទីរសុខាភិបាលបានទទួលអំណោយពីលោកតំណាងរាស្ត្រ មិនមែនជាលើកទីមួយទេ ពោលគឺលោក ហ៊ុន ម៉ានី តែងតែបានយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពពលរដ្ឋជាចម្បង តាមរយៈការផ្តល់ថ្នាំជាប្រចាំមកមន្ទីរសុខាភិបាល។

លោកប្រធានមន្ទីរសុខាភិបាលបានបន្តថា តាមរយៈលោក សំ រិទ្ធី ជំនួយការ និងសហការី ជានិច្ចកាល លោកតំណាងរាស្ត្រតែងតែបានគិតគូរជីវភាព ហើយជាពិសេសសុខភាពប្រជាពលរដ្ឋ ឆ្លុះបញ្ចាំងតាមរយៈ លោកតំណាងរាស្ត្រតែងនាំក្រុមគ្រូពេទ្យជំនាញ និងបានចែកជួនថ្នាំពេទ្យ ដល់ពលរដ្ឋដែលមានជំងឺ ដោយឥតគិតថ្លៃ នៅតាមបណ្តាក្រុង ស្រុកនានា ព្រមទាំងបានលើកទឹកចិត្តដល់គ្រូពេទ្យឲ្យប្រឹងប្រែងគិតគូរសុខភាពពលរដ្ឋ។

បើតាមលោក ​អោ វណ្ណថេន ថ្មីៗនេះ លោក ហ៊ុន ម៉ានី បានផ្តល់អគារសម្ភព និងរោគស្រ្តីសម្រាប់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការផ្តល់សេវាព្យាបាលជូនពលរដ្ឋមានជំងឺ បានទាន់ពេលវេលា ដោយសារកាលកន្លងមកមន្ទីរពេទ្យមានការខ្វះខាតអគារសម្ភព និងរោគស្ត្រី៕

អត្ថបទ៖ FRESH NEWS