ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលជួយសាងសង់ផ្ទះដល់អតីតយុទ្ធជនក្នុងខេត្តបន្ទាយមានជ័យនៅក្នុងមជ្ឈមណ្ឌលអតីតយុទ្ធជនខេត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 22

នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារពាក់ព័ន្ធ បានចុះជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនគ្រួសាអតីតយុទ្ធជននិងពិនិត្យមើលការសាងសង់ផ្ទះដែលជាអំណោយដ៍ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា និងមានអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងភរិយា ជូនដល់អតីតយុទ្ធជនចំនួន៤០០ខ្នង នៅមជ្ឈមណ្ឌលអតីតយុទ្ធជនខេត្តលើដីសម្បទានសង្គមកិច្ចតំបន់ដីការ៉េ២ចំណុចព្រំប្រទល់បីស្រុក (ស្រុកភ្នំស្រុក.ស្រុកស្វាយចេក និងស្រុកថ្មពួក) នៃខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសចុះពិនិត្យមើលការកសាងផ្ទះជូនអតីតយុទ្ធជន លោកអភិបាលខេត្តបន្ទាយមានជ័យ បានកោតសសើរចំពោះសមាគមអតីតយុទ្ធដែលបានជួយកសាងផ្ទះជូនអតីតយុទ្ធជនខេត្តបន្ទាយមានជ័យសម្រាប់ការរស់នៅនិងអាស្រ័យផលចិញ្ចឹមគ្រួសារដែលគម្រោងមាន ផ្លូវ ទឹក ភ្លើង សាលារៀនជាដើម។

គួរបញ្ជាក់ថា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ មានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា ជាជំហ៊ានដំដូងចំនួន៨០ខ្នងផ្ទះនិងក្រុមការងារនៅតែបន្តធ្វើជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង