ខ្មែរប៉ុស្ដិ៍ Close

លោក អ៊ុំ រាត្រី បើកយុទ្ធនាការជាលើកទី៥ ក្នុងការចុះដាំដើមឈើ នៅក្នុងភូមិសាស្រ្ត ព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងស្រុកព្រះនេត្រព្រះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 43
លោក អ៊ុំ រាត្រី បើកយុទ្ធនាការជាលើកទី៥ ក្នុងការចុះដាំដើមឈើ នៅក្នុងភូមិសាស្រ្ត ព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងស្រុកព្រះនេត្រព្រះ លោក អ៊ុំ រាត្រី បើកយុទ្ធនាការជាលើកទី៥ ក្នុងការចុះដាំដើមឈើ នៅក្នុងភូមិសាស្រ្ត ព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងស្រុកព្រះនេត្រព្រះ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ចុះយុទ្ធនាការជាលើកទី៥ ក្នុងការចុះដាំដើមឈើ នៅក្នុងភូមិសាស្រ្ត ព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប ក្នុងស្រុកព្រះនេត្រព្រះ ដែលមានកូនឈើចំរុះប្រមាណជាង១៥០០ដើម រួមមានដើមឬស្សី រាំងទឹក និងគ្រាប់ត្នោត។

ការចុះដាំនេះដឹកនាំដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្ត ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំង ទាំង៣ អង្គភាព រួមមាននគរបាល អាវុធហត្ថ និងយោធា ចុះដាំដើមឈើ នៅក្នុងភូមិសាស្រ្តព្រៃលិចទឹកក្នុងដែនជម្រកព្រៃពងកូន នៅប្រុងជំនញបឹងអាកាង៉ាន រវាងព្រំប្រទល់ ឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២​។

សម្រាប់កូនឈើដែលត្រូវបានយកមកដាំរួមមាន៖

  1. ដើមឬស្សី ៣៥០ដើម
  2. រាំងទឹក ៤០០ដើម
  3. គ្រាប់ត្នោត៧៥០គ្រាប់។

ក្នុងនោះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអរគុណចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំណែកដាំឈើឡើងវិញការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។

លោក អ៊ុំ រាត្រី បានបន្តថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុក២ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺព្រះនេត្រព្រះ ស្រុកមង្គលបូរី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុក និងអាជ្ញាស្រុកសាមុី ត្រូវទទួលខុសត្រូវនិងថែទាំបន្ត៕

លោក អ៊ុំ រាត្រី

លោក អ៊ុំ រាត្រី

លោក អ៊ុំ រាត្រី

អត្ថបទទាក់ទង